Monday, January 21, 2019

តម្លៃអង្ករកម្ពុជា VS ប្រេងលើពិភពលោក

តម្លៃអង្ករកម្ពុជា VS ប្រេងលើពិភពលោក
ក្នុងនាមជាអ្នកលក់អង្ករ ក្នុងមានជាសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងក្នុងនាមជាសមាជិកនៃសភាពាណិជ្ជកម្ពុជា ខ្ញុំសូមលើកយកតម្លៃអង្ករកម្ពុជា មកប្រៀបធៀបជាមួយតម្លៃប្រេងនៅលើពីភពលោក ដើម្បីចែកជូនជាដំណឺងសំរាប់អ្នកដែលមិនបានដឹង ឫក៏មិនដែលចាប់អារម្មណ៏គិតលេងៗ ពីអ្វីដែលកម្ពុជាមាន និងប្រទេសដទៃមាន។

កម្ពុជាជាប្រទេសមួយដ៏ល្បីល្បាញ់ក្នុងការផលិតស្រូវតាំងពីសត្សវត្តទី១១ ប្រភពស្រូវដែលល្បីជាងគេគឺខេត្តបាត់ដំបង ជុំវិញបឹងទន្លេសាប និងជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សំរាប់ប្រទេសកម្ពុជា ដីនៅខេត្តបាត់ដំបង ជាប្រភេទដីមូលីសល ដីនេះគឺជាប្រភេទដីសំរាប់ដំណាំកសិកម្ម ពីព្រោះដីនេះមានជីពីធម្មជាតិ និងជិវចំរុះនៅក្នុងតំបន់ព្រៃការពារ មួយផ្នែកទៀតគឺបឹងទន្លេសាប។

ក្នុងសត្សវត្តទី២១ អង្ករកម្ពុជាទទួលបានភាពល្បីល្បាញជាថ្មីម្តងទៀត តាមរយះការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ និងត្រូវបានឈ្នះជាអង្ករល្អជាងគេលើពិភពលោមកំរិតលេខមួយប្រចាំឆ្នាំ២០១២ ២០១៣ និង២០១៤ និងលេខ២ ប្រចាំឆ្នាំ ២០១៥ ២០១៦ ២០១៧ និងលេខមួយម្តងទៀតប្រចាំឆ្នាំ ២០១៨ រីឯតំលៃនៃការលក់ចេញមិនចាញ់តំលៃតំលៃប្រេងសាំលក់ចេញនៅកម្ពុជាឡើយ។

តំលៃប្រេងលើពិភពលោក ប្រេងជាប្រភពថាមពលដ៏សំខាន់សំរាប់ប្រើប្រើស់ប្រចាំថ្ងៃមិនអាចខានបាន ប៉ុន្តែប្រេងមានតំលៃតែ 62.82 ដុល្លារអាមេរិកក្នុងមួយប៉ារ៉ែល ក្នុងមួយប៉ារ៉ែលមាន 158 លិត្រ រីឯតំលៃលក់ចេញក្នុងទីផ្សានៃប្រទេសកម្ពុជាមិនលើសតម្លៃនៃអង្ករល្អរបស់កម្ពុជាឡើយ។

ដូច្នេះ តម្លៃនៃអង្ករកម្ពុជា មិនចាញ់តម្លៃនៃប្រេងឡើយ និងជាប្រភពសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាទៅថ្ងៃខាងមុខ។ សូមអរគុណ




សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...