Thursday, February 14, 2019

ផលប្រយោជន៏នៃប្រព័ន្ធអនុគ្រោះពន្ធ EBA

ផលប្រយោជន៏នៃប្រព័ន្ធអនុគ្រោះពន្ធ EBA  សំរាប់កម្ពុជា

ក្នុងនាមជាអ្នកលក់អង្ករសែនក្រអូប និងក្នុងនាមជាសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា ខ្ញុំសូមចូលរួមជាយោបល់ដែលខ្ញុំបានយល់ ស្តីពីផលប្រយោជន៏នៃប្រព័ន្ធអនុគ្រោះពន្ធនាំចូលក្នុងសហគមន៏អឺរ៉ុប លើមុខទំនិញគ្រប់មុខ លើកលែងតែសព្វាវុធ EBA ដែលបានបង្កើតឡើងដោយសហគមន៏អឺរ៉ុប សំរាប់ផ្តល់ជូនទៅប្រទេសដែលមានការអភិវឌ្ឍន៏តិចតួច។

តើនរណាជាអ្នកទទួលផលប្រយោពន៏នៃប្រព័ន្ធអនុគ្រោះពន្ធនាំចូលក្នុងសហគមន៏អឺរ៉ុប EBA នេះ? អ្នកទទួលផលប្រយោជន៏ពីប្រពន័្ធនេះមានពីរភាគី។ ភាគីទីមួយគឺប្រទេសនាំចេញ ដោយអនុញ្ញាត្តអោយនាំយកទំនិញគ្រប់មុខទៅលក់ក្នុងទឹកដីអឺរ៉ុបដោយមិនយកពន្ធ និងមិនមានកម្រឹតកំណត់ ក្នុងគោលបំណងមួយដើម្បីជួយប្រទេសដែលមានការអភិវឌ្ឍន៏តិចតួចអោយមានការរីកចំរើន និងរួមចំណែកលប់បំបាត់ភាពក្រីក្រ។ ភាគីទីពីរ គឺជាប្រទេសនាំចូលក្នុងទឹកដីនៃសហគមន៏អឺរ៉ុបមិនយកពន្ធគ្រប់មុខទិញ លើកលែងតែសព្វាវុធពីប្រទេសណាដែលបានទទួល EBA ប៉ុន្តែអត្ថប្រយោជន៏នៃការមិនយកពន្ធនោះ គឺជាពលរដ្ឋដែលកំពង់រស់នៅលើទឺកដីនៃសហគមន៏អឺរ៉ុបទេ ដោយសារទំនិញនោះអាចលក់ក្នុងតម្លៃថោកជាងទំនិញដែលនាំចូលពីប្រទេសដែលមិនបានទទួល EBA ព្រមទាំងអាចជួយបន្ធូរបន្ថយការចំណាយរបស់ពលរដ្ឋនៅក្នុងសហគមនីអឺរ៉ុបដែរ។ ដូច្នេះការបង់ពន្ធនោះពុំមានអ្វីទាក់ទងនិងប្រទេសកម្ពុជាឡើយ។

តើពន្ធដែលបានបង់ដោយពលរដ្ឋដែលរស់នៅអឺរ៉ុបនោះ គេហៅថាពន្ធអ្វី? គេហៅថាពន្ធមិនផ្ទាល់ In direct tax (such as sale tax, value added tax) ពន្ធលើការលក់ត្រូវបានប្រមូលនៅពេលទំនិញត្រូវបានលក់អោយអ្នកប្រើប្រាស់ចុងក្រោយ។ ដូច្នេះការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះ មិនចំណេញសំរាប់ប្រជាពលរដ្ឋអឺរ៉ុបឡើយ ព្រមទាំងបង្កើនបន្ទុកនៃការចំណាយចំពោះពលរដ្ឋអឺរ៉ុបតាមការញួស់ញ៉ុងរបស់ឯកឧត្តម សម រង្សី អតិតប្រធានគណបក្ស CNRP.  សូមអរគុណ ប្រសិនបើចង់ដឹងពត៍មានបន្ថែមអំពី In direct tax សូមមេត្តាចុចលើអក្សរពណ៍ខៀវ
European is a taxpayer when EBA is gone from Cambodia









សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...