Saturday, October 13, 2018

For food end product

For food: the end product

The end product can no longer be used for energy source product.


Thursday, October 11, 2018

អ៊ីតាលី ច្រណែននិងកម្ពុជា

អ៊ីតាលី ច្រណែននិងកម្ពុជា
ការដកជាបណ្តោះអាសន្ន នូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី "គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) សំរាប់ប្រទេសកម្ពុជា គឺអីតាលីច្រណែននិងកម្ពុជា។ 

ក្នុងនាមជា អ្នកលក់អង្ករសែនក្រអូប, ជាសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា, ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំបានកក់សំគាល់ឃើញថា អ៊ីតាលីមានការច្រណែនជាមួយនិងប្រទេសកម្ពុជា ដោយសារអង្កររបស់គាត់មិនអាចប្រកួតប្រជែងជាមួយអង្ករកម្ពុជាបាននៅក្នុងទីផ្សារនៃសហគមនីអឺរ៉ុប។ សូមពិនិត្យមមើលទិន្នន័យនៃការនាំអង្ករទៅក្នុងសហគមន៏អឺរ៉ុបរបស់ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខមួយ នូវឆ្នាំ២០១៦។ មូលហេតុអ្វីបានជាអង្ករកម្ពុជាមានចំនួននាំមុខគេរហូតដល់អ៊ីតាលីច្រណែន ហើយព្យាយាមដាក់របាំងពាណិជ្ជកម្មមកលើកម្ពុជាតាមរយះ EBA? 

១ នៅអឺរ៉ុប មានអ៊ីតាលី និងអេស្បាញ ជាប្រទេសមួយដែលមានការដាំដុះស្រូវប្រភេទ ចាប៉ូនីកា (Japonica rice) នៅលើផ្ទៃដីសារុបចំនួន៣៣៧,០០០ ហិកតា។ ចាប៉ូនីកា គឺជាប្រភេទអង្ករដែលមានកម្រឹតជាតិស្កខ្ពស់ គឺ High GI 83. អង្ករប្រភេទនេះមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះសុខភាពរបស់អ្នកទទួលទាន ដូចជាអ្នកជម្ងឺបេះដូង អ្នកជម្ងឺមហារីក និងអ្នកជម្ងឺទឹកនោមផ្អែម។ ម៉្យាងវិញទៀតប្រជាជននៅក្នុងសហគមន៏អឺរ៉ុបមានចំនួន២៨ប្រទេស ប្រកបដោយការអប់រំខ្ពស់ ដូច្នេះគាត់ត្រូវការអង្កររបស់កម្ពុជា ពីព្រោះហេតុអ្វី? កម្ពុជាបានផលិតអង្ករបានល្អជាងគេនៅលើពិភពលោក ធ្លាប់ជាប់ពានរង្វាន់អង្ករល្អជាងគេចំនួនបីឆ្នាំជាប់ៗគ្នា និងថ្នាក់ជាតិ ជាពិសេសនោះអង្ករសែនក្រអូបដែលកម្ពុជាផលិតនោះមានការទទួលស្គាល់និងបញ្ជាក់គុណភាពនៃកម្រឹតជាតិស្កទាប GI 62 (Glycemic Index) 62 បញ្ជាក់ដោយសកលវិទ្យាល័យតេមាសាក់ ប៉ូលីទិកនិច នៃប្រទេសសិង្ហបុរី ព្រមទាំងមានការយល់ព្រមទទួលស្គាល់ដោយ Glycemic Index Foundation, Sydney Australia. សូមអាន GI study report 

កម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយច្បាស់លាស់ និងបានយកចិត្តទុកដាក់ក្នុងការផលិតអង្ករដីល្អបំផុតសំរាប់នាំចេញ ដើម្បីរូមចំណែកលប់បំបាត់ភាពក្រីក្ររបស់ប្រជាជនកម្ពុជា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការធ្វើអោយប្រសើឡើងនូវសុខភាពរបស់អ្នកជន្ងឺរ៉ាំរ៉ៃ ដូចជាជម្ងឺបេះដូង ជម្ងឺមហារីក និងជម្ងឺទឺកនោមផ្នែម ជាពិសេសនោះ អង្ករកម្ពុជាមានផ្ទុកសារធាតុចិញ្ចឹមល្អជួយកុមារអោយលូតលាស់ទាំងរាង្គកាយ និងស្មារតី ព្រមទាំងជួយក្នុងការកសាងធនធានមនុស្សនៅក្នុងសង្គមទៀតផង។ 

នរណាជាអ្នកខាតច្រើនជាងគេក្នុងការដកEBA ពីកម្ពុជា? ខ្ញុំបាទ យ៉ន សុវណ្ណ យល់ឃើញថា ប្រជាជនអឺរ៉ុបទេជាអ្នកខាតបងនោះ ពីព្រោះ អ្នកធ្លាប់ទទួលទានអង្ករសែនក្រអូបរបស់កសិករកម្ពុជាហើយ ត្រូវតែហូតអូបជាបន្តទៅទៀត ទោះបីឡើងថ្លៃក៏ដោយ ពីព្រោះជាអង្ករធម្មជាតិមួយរយភាគរយ ដែលកសិករបានប្រើជីកំប៉ុសប្រហែលលើស១០តោនក្នុងមួយហិកតា Green manure នេះហើយជាអាថកំបាំងនៃអង្ករកម្ពុជាមានឪជារសនោះ។ សូមអរគុណ

EU Rice Import Status 2016

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...