Friday, April 27, 2018

ពូជសែនក្រអូប ត្រូវតែអភិរ័ក្សជាបន្ទាន់

ពូជសែនក្រអូប ត្រូវតែអភិរ័ក្សជាបន្ទាន់
យោងតាមរបាយការណ៏នៃការសិក្សាអំពីសន្ទស្សន៏ស្ករបស់សកលវិទ្យាល័យតេមាសាក់ ប៉ូលីទិចនិចបានបង្ហាញថា ពូជសែនក្រអូប គឺជាពូជដែលផលិតកម្រឹតស្កទាបក្នុងឈាម។ ស្កនោះ គឺជាស្កឋាមពលសំរាប់បំរើអោយខួរក្បាល សាច់ដុំ និងសរីរាង្គកាយរបស់មនុស្សយើង។
ស្កដែលពូជស្រូវនេះផលិត គឺមានឈ្មោះថា គ្លូកូស និងប្រើជាឪសថសំរាប់ការពារ និងព្យាបាលជម្ងឺរ៉ាំរ៉ៃ ដូចជាជម្ងឺបេះដូង ជម្ងឺមហារីក និងជម្ងឺទឹកនោមផ្ងែម។ សូមមេត្តាអានឯកសារភ្ជាប់ ស្តីពីអត្ថប្រយោជន៏នៃរបបអាហារដែលមានសន្ទស្សន៏ស្កទាប
តាមការសិក្សាបានបង្ហាញថា ពូជនេះផ្តល់អត្ថប្រយោជន៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះសង្គមជាតិកម្ពុជា និងសង្គមគ្រួសារ។ ពូជនេះមិនបំផ្លាញ់សុខភាពរបស់អ្នកដ៏ទៃឡើយ គឺជាពូជដែលផ្តល់សេចក្តីសុខដល់សង្គមជាតិ សង្គមគ្រួសារ និងដល់អ្នកទទួលទានទូទាំងពិភពលោក ពូជបែបនេះមានដាំដុះនៅតែក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងសត្សវត្តទី២១តែប៉ុណ្ណោះ សូម្បីតែលោកស្រីបណ្ឌិតនាយិកានៃសកលវិទ្យាល័យតេមាសាក់ ប៉ូលីទិចនិច ក៏មានការងឿងឆ្ងល់ថា ពូជសែនក្រអូបនេះមានជីអាយមិនខ្ពស់ ជាទូទៅស្ទើរតែទាំងអស់នៃអង្ករក្រអូបមានជីអាយខ្ពស់ជាង 73-89។ ម៉្យាងវិញទៀតពូជសែនក្រអូបដែលមានជីអាយមិនខ្ពស់នេះ ផ្តល់អត្ថប្រយោជន៏ខ្លាំងណាស់ ដូចជាតម្លៃ និងការទាក់ទាញ់ទំនុកចិត្តពីអ្នកទទួលទានទូទាំងពិភពលោក។ សូមអានឯកសារភ្ជាប់ ដើម្បីដឹងច្បាស់អំពីអត្ថប្រយោជនីនៃការកំណត់របបអាហារល្អ  

ដូច្នេះក្នុងនាមខ្ញុំជាអ្នកលក់ អ្នកនាំចេញអង្ករ និងជាអនុប្រធានគណកម្មការកែទម្រងថ្លៃដើមរបស់សហព័្ធស្រូវអង្ករកម្ពុជា សូមលើកជាសំណូមពរជូនឯកឧត្តម សុខ ពុទ្ធិវុធ មេត្តាលើកជាសេចក្តីស្នើសុំទៅរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអភិរក្សពូជសែនក្រអូបជាបន្ទាន់ និងសុំដាក់បញ្ចូលទៅក្នុងកម្មវិធីអប់រំជាតិដើម្បីអបរំកុមារអោយស្គាស់ពូជសែនក្រអូប និងអត្ថប្រយោជន៏នៃការទទួលទានពូជនេះ។ សូមអរគុណ និងសូមអរព្រះគុណ





Monday, April 23, 2018

Senkraob Rice like this make easy engine search

Hello ladies and gentlemen,

Today, I would like to inform you about amendment of Sen Kra-Ob rice:

Cambodian Fragrant Rice (Sen Kra-Ob rice) amendment to Cambodian Fragrant Rice (Senkraob Rice).

 Make easy searching by engine Senkraob Rice. Thanks 

Senkraob Rice











 

Fragrant Rice Vs White Rice

Fragrant Rice Vs White Rice
I noted that many people on the world are misunderstanding between White Rice and Fragrant Rice

White Rice is a white rice. Usually, white rice content amylose about 20-30% and has no natural flavor such aroma and it is not texture when you cooked it.

White Rice 
Fragrant Rice is a fragrant rice and its color is a whiteness as rain drop. This rice grow on Dry-farm and has no water standing on field during dry season. Cambodia famers using rainfall for feed it. Rainfall is a Fresh_water. The Cambodian fragrant content amylose about 13% and it has a strong natural aroma, texture, natural flavor when cooked it. Bayon cereal won the National competition by submitted it.
Last year, my partner life and I brought it to Temasak polytecnic for find out it's GI and now I have just got and the GI study report said that The Cambodian fragrant rice produced a lower peak blood glucose level. This is a great result for Cambodia farmers and rice consuming on the world and more much potential benefits to consumers for treat and prevention chronic disease such Heart disease, Cancer disease and Diabetes disease like David_J._Jenkins concept.

Therefore, Do not confuse please, Cambodian Fragrant Rice is a Fragrant Rice. White Rice is a White. 

Please remember that World_Health_Organization recommend to avoid White Bread and White Rice, If you want healthy nutrition. Thanks and respectfully yours
Cambodian Fragrant Rice is Called Sen Kra-Ob



Saturday, April 21, 2018

គ្លួកូស នៃអង្ករសែន ក្រអូប ក្លាយជាឪសថសំរាប់ព្យាបាល

គ្លួកូស នៃអង្ករសែន ក្រអូប ក្លាយជាឪសថសំរាប់ព្យាបាល 
យោងតាមរបាយការណ៏នៃការសិក្សារបស់សកលវិទ្យាល័យតេមាសាក ប៉ូលីទិចនិច បានបង្ហាញថា ការទទួលទានអង្ករសែន ក្រអូប រួចហើយ វាបានបញ្ចេញស្ករទៅក្នុងឈាមមានកម្រឹតទាប។ សូមមេត្តាចូលរួមពនិត្យមើលខ្សែក្រាបទាំងអស់គ្នា។ ស្ករដែលសំយោគចេញពីអង្ករសែន ក្រអូប គឺជាស្ករគ្លូកូស Glucose solution វាជាឋាមពលដ៏ចាំចាច់បំផុតសំរាប់បំរើអោយខួរល្បាល សាច់ដុំ និង សរិរាង្គកាយ (សូមចុចអក្សរព៍តក្រហមនេះ ដើម្បីអានបន្ត Glucose Function នេះជាការសរសេរទុករបស់អ្នកវិទ្យាសាស្ត្រផ្នែកអាហាររូបត្ថម្ភ ពិសេសគឺលោកសាស្ត្រាចារ្យ  David_J._Jenkins នៃមហាវិទ្យាល័យតូរ៉ង់តូ នៃប្រទេសកាណាដា មានឯកទេសខាងអាហាររូបត្ថម្ភ គាត់បានធ្វើតេស្តរបបអាហារ ដើម្បីបញ្ជាក់ពីសក្តានុពលនៃរបបអាហារ ដើម្បីការពារ និងព្យាលជម្ងឺរាំរ៉ៃ ដូចជាជម្ងឺបេះដូង ជម្ងឺមហារីក និងជម្ងឺទឹកនោមផ្នែម។

ចំណែកខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ ពុំមានជំនាញវិជ្ជជីវៈខាងពេទ្យ ឫក៏ចំណីអាហារអ្វីទេ ប៉ុន្តែខ្ញុំជាអ្នកលក់អង្ករ និងជាមនុស្សទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានវិចខ្ចប់និងប្រមូតសែន ក្រអូប ពីព្រោះមានបុរសម្នាក់នៅហូឡង់ជាអ្នកប្រាប់ថាអង្ករនេះពេញនិយមនៅអឺរ៉ុប។ ចាប់តាំងពីខ្ញុំប្រមូតអង្ករនេះ មានតម្លៃកានតែល្អទៅ និងមិនមានឃើញបាតុកម្មចាក់ស្រូវចោលទៀតឡើយ។ ម៉្យាងវិញទៀតអង្ករសែន ក្រអូបបានទទួលពានរង្វាន់ថ្នាក់ជាតិជាអង្ករល្អជាងគេ ប្រចាំឆ្នាំ២០១៧ ខ្ញុំ និងឧត្តមឯកភរិយាខ្ញុំបានយកអង្ករនេះទៅធ្វើតេស្តជីអាយ កម្រឹិតស្ករក្នុងឈាមក្រោយពេលទទួលទានរួច អីឡូវជាលទ្ធផលត្រូវបានបង្ហាញដូចខាងក្រោម  GI study report. ម៉្យាងវិញទៀតបានអានរបាយការណ៏ និងអានឯកសាររបស់សាស្ត្រាចារ្យ  David_J._Jenkins ប្រាកដណាស់ ពូជសែន ក្រអូប អាចក្លាយជាឪសថសំរាប់ការពារ និងព្យាបាលជម្ងឺរ៉ាំរ៉ៃ ដូចជាជម្ងឺបេះបូង ជម្ងឺមហារីក និងជម្ងឺទឹកនោមផ្នែម។ ដូចនេះ គួររួមគ្នាថែរក្សាពូជនេះ ជាពូជផ្តល់សេចក្តីសុខដល់អ្នកជម្ងឺរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា និងពិភពលោក ដូចសាស្ត្រាចារ្យ  David_J._Jenkins បានតេស្តរួចហើយ ។ សូមអរគុណ និងសូមអរព្រះគុណ


Friday, April 20, 2018

ឆ្លៀតពេលចូលថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា

ឆ្លៀតពេលចូលថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា 
ម្សិលមិញក្រោយពេលត្រឡប់មកពីជួបភ្ញៀវ និងបានឃើញដំណឹងថា ញោមប្រុសព្រះអង្គមានធុរធ្ងន់ធ្ងរ ខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ និងកូនកំលោះជាទីស្រឡាញ់ ឈ្មោះ យ៉ន សុវណ្ណឫទ្ធិបានឆ្លៀតមួយពេលមួយភ្លេតដើម្បីចូលទៅថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា រាជាគណ:ថ្នាក់ទោ ជាទីប្រឹក្សាសម្តេចសង្ឃនាយក និងជាព្រះចៅអធិការវត្តមង្គលវ័ន និងម្យ៉ាងវិញទៀតចង់អោយកូនបានស្គាល់ និងបាននាំយកនូវអង្ករសែន ក្រអូប ចំនួន១០គីឡូក្រាមប៉ុណ្ណោះសំរាប់ប្រគេនព្រះអង្គគ្រូ ប៉ុន្តែសេចក្តីគោរព និងស្រឡាញ់មានទំហំធំធេងជាងចំនួននៃអង្ករនោះទៅទៀត ។
ក្នុងពេលនោះ ខ្ញុំបានប្រាប់កូនកំលោះខ្ញុំថា ព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះសង្ឃដែលបានរៀនសូត្រជ្រៅជ្រះ និងមានការចេះច្បាស់លាស់ណាស់ផ្នែកភាសារអង្លេស់ ក្រោយមកកូនកំលោះខ្ញុំក៏លាន់មាត់ថា អញ្ចឹងបានជាមានសៀវភៅច្រើនណាស់នៅក្នុងទូ។ 

បន្ទាប់មកខ្ញុំបានទូលព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា អំពីគុណសម្បត្តិនៃការឆាន់អង្ករសែន ក្រអូប អាចជួយការការពារ និងព្យាបាលជម្ងឺរាំរ៉ៃ ដូចជា ជម្ងឺសរសៃរឈាមបេះដូង ជម្ងឺមហារី និងជម្ងឺទឹកនោមផ្អែម ភ្លាមៗនោះព្រះអង្គមានសង្ឃដិកាថា អត្មាបានអាន មុខងារនៅក្នុងជីវវិទ្យា នៃគ្លូកូស ព្រមទាំងមានសង្ឃដិកាថា ការសិក្សាស្រាវជ្រាវបែបនេះ គឺជាមរតរបស់បង យ៉ន សុវណ្ណ ហើយសំរាប់អ្នកជំនាន់ក្រោយអោយបានដឺងអំពីគុណប្រយោជន៏របស់អង្ករសែន ក្រអូប របស់កសិករកម្ពុជាដែលបានលផលិត ។ សូមអរព្រះគុណណាស់ដែលបានអនុញ្ញាតិអោយខ្ញុំករុណា និងកូនបានចូលថ្វាយបង្គុំ និងប្រគេនសែន ក្រអូប។ 




Friday, April 13, 2018

សិរីសួស្តី! ឆ្នាំ ចរ សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨

សិរីសួស្តី! ឆ្នាំ ចរ សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ 
ក្នុងនាមជាអ្នកលក់អង្ករសែន ក្រអូប សូមបួងសួងដល់ទេវត្តាឆ្នាំថ្មី និងវត្ថុស័ក្កសិទ្ធិក្នុងលោក មេត្តានាំមកនូវសិរីសួស្តី ជូនសម្តេច ទ្រង ឯក-ឧត្តម ឧកញ្ញ៉ា លោកស្រី-លោក ជាពិសេសនោះ គឺប្រជាជនកម្ពុជា ក្នុង និងក្រៅប្រទេស ជារៀងរហូត ។ សូមអរគុណ និងសូមអរព្រះគុណ 

Wednesday, April 11, 2018

Angkor Sangkran 2018

Dear Ladies and Gentleman!
Please joint Angkor Sangkran 2018 and visit Bayon cereal booths and Mr. YON sovann are going to tell about benefits of getting Cambodian fragrant rice which won the National best rice Award (Sen Kra-Ob) 2017. GI study report shown that The Cambodia fragrant rice produced a lower peak blood glucose Level . Therefore, The Cambodian fragrant rice is the most importance for treat and prevention chronic disease such as Heart disease, Cancer disease, Diabetes disease. Other way, it's the best for sport player.

Why? because of D-glucose and it is not L-glucose.
This picture took at Temasak Polytechnic, Singapore.  

អង្គរសង្ក្រាន ២០១៨ ឆ្នាំ ចរ សំរឹទ្ធិស័ក ព.ស ២៥៦២

អង្គរសង្ក្រាន ២០១៨ ឆ្នាំ ចរ សំរឹទ្ធិស័ក ព.ស ២៥៦២ 
យើងខ្ញុំនិងជំរាបជូនអំពីគុណសម្បត្តិនៃអង្ករសែន ក្រអូប ចំពោះអ្នកជម្ងឺរាំរ៉ៃ ដូចជាជម្ងឺបេះដូង ជម្ងឺមហារិក ជម្ងឺទឹកនោមផ្អែម ជាពិសេសប្អូនៗដែលចូលចិត្តលេងកីឡា សូមគោរពជញ្ជើញកុំបីខាន ពីព្រោះយើងខ្ញុំមានបទពិសោធន៏ និងហេតុផលបែបវិទ្យាសាស្ត្រសំរាប់ជូនសំរាប់ជម្រាបជូន សម្តេច ទ្រង ឧកញ្ញ៉ា ឯកឧត្តម លោក-លោកស្រី ជាពិសេសប្អូនៗ ដែលចូលចិត្តលេងកីឡា ដែលមិនទាន់បានដឹងពីអាថកុំបាំងដែលធ្វើអោយប្អូនរត់លឿនជាគូរប្រយុទ្ធនោះ គឺ កាបូនអ៊ីដ្រាត Carbohydrate នៃអង្ករសែន ក្រអូប មានចំនួន ៨១% វាគឺជាម្សៅ និងចែកចេញជាពីរប្រភេទ។ ទីមួយ គឺ អាមីឡូស និងទីពីរ គឺ អាមីឡូប៉ិបទិន 

តើអ្វីទៅជា អាមីឡុស Amylose? វាជាម្សៅផ្ទុកនៅនិងគ្រាប់អង្ករសែន ក្រអូប ចំនួន12.73% បានមកពីការធ្វើរស្មីសំយោគរបស់ស្រូវ (រុក្ខជាតិបៃតង)  វាមានមុខងារជាអ្នកបង្កើត គ្លូកូល Glucose   វាមានមុខងារក្នុង ជីវទ្យា Function in biology

តើអ្វីទៅជា Amylopectin ? It is a water soluble polysaccharide and high branched polymer of glucose found in plant. It's one of two components of starch, the other being amylose. 


។ សូមអរគុណ និងសូមអរព្រះគុណ

រូបភាពនេះថតនៅសកលវិទ្យាល័យ temasek+polytechnic

Monday, April 9, 2018

អ្វីទៅកម្រិតស្កទាប?



អ្វីទៅកម្រិតស្កទាប? គឺជាចំណីអាហារណាដែលមាន កាបូអ៊ីដ្រាត Carbohydrate ។ ពេលទទួលទាន/ហូប រួចហើយ វាបញ្ចេញស្កទៅក្នុងឈាមយឺតៗ (សូមចុចLink ដើម្បីពិនិត្យលទ្ធផលតេស្ត) The Cambodian fragrant rice produced a lower peak blood glucose level. អង្ករសែន ក្រអូបកម្ពុជា ផលិតស្កក្នុងឈាមទាប។ រីឯអត្ថប្រយោជន៏សូមមេត្តាពិនិត្យមើលដូចមានរូបភាពភ្ជាប់មកជាមួយ។

ដូច្នេះការផលិតស្រូវសែន ក្រអូបរបស់កសិករកម្ពុជា ប្រាកដជាលែងមានបញ្ហាហើយ អាចការតម្រូវការក្នុងស្រុកកាន់តែកើន ក្រោយពីព៍តមាននេះត្រូវបានទទួល ។ សូមអរគុណ និងសូមអរព្រះគុណ


Sunday, April 8, 2018

អង្ករសែន ក្រអូប ជួយបង្កើនការចងចាំក្នុងការសិក្សារបស់កូនៗ

អង្ករសែន ក្រអូប ជួយបង្កើនការចងចាំក្នុងការសិក្សារបស់កូនៗ

ផ្អែកតាមរបាយការណ៏នៃការសិក្សាស្រាវជ្រាវ អង្ករសែន ក្រអូប នៅសកលវិទ្យាល័យតេម៉ាសាក ប៉ូលិទិកនិក បានអោយដឹងថា អង្ករសែន ក្រអូបដែលបានឈ្នះពានរង្វានថ្នាក់ជាតិ ជាអង្ករល្អជាងគេប្រចាំឆ្នាំ ២០១៧ គឺជាអង្ករដែលផលិតកម្រិតស្កទាប។ 

មក្រិតស្កទាប នេះហើយ គឺជាចំណុចពិសេសរបស់ "សែន ក្រអូប” ជាគុណតម្លៃមិនអាចកាត់ថ្លៃបាន ដូចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ធ្លាប់មានប្រសានន៏កន្លងថា កម្ពុជាមាន “មាសស" អីឡូវមានភស្តុតាំងគ្រប់គ្រាន់ពីសកលវិទ្យាល័យតេម៉ាសាក ប៉ូលិទិកនិក បានបញ្ជាក់ថា អង្កសែន ក្រអូបកម្ពុជា គឺជាអង្ករដែលផលិតកម្រិតស្កទាបក្នុងឈាមក្រោយពេលទទួលទានរួច ស្កនេះគេហៅថា ឌីគ្លូកូស 

តើអ្វីទៅជា D-Glucose?  គឺជាស្កដែលបានមកម្សៅនៃគ្រាប់រុក្ខជាតិ វាជាប្រភពឋាមពលដែលបានប្តូរមកពីពន្លឺព្រះអាទិត្យ (រស្មីសំយោគរបស់ស្រូវ) មុខងាររបស់វាបំរើអោយខួរក្បាល បង្កើនការគិត និងចងចាំ និងបំផ្លាញចោលនូវមេរោគចម្លងជម្ងឺ Glia។ 

ដូច្នេះដើម្បីអោយបុត្រា-បុត្រីរបស់សម្តេច ទ្រង ឯកឧត្តម លោក-លោកស្រីមានឋាមពលគ្រប់គ្រាន់ក្នុងរាងកាយ និងបង្កើនការចងចាំក្នុងការសិក្សាបានល្អ គឺមានតែអង្ករសែន ក្រអូបមួយប៉ុណ្ណោះដែលអាចជួយបាន ពីព្រោះអង្ករនេះមានផ្ទុកអាមីឡូសទាប ។ សូមអរគុណ និងសូមអរព្រះគុណ (អាចស្វែងយល់បន្ថែមតាមរយះចុចលើអក្សរព៍តក្រហម) 
អង្ករសែន ក្រអូប មានកម្រិតស្កទាប ធ្វើអោយលោកអ្នកចាកចេញពីភាពក្រីក្រ

Thursday, April 5, 2018

អ្នកជម្ងឺទឹកនោមផ្អែមអាចទទួលទានអង្ករសែន ក្រអូបបានដោយមិនប៉ះពាល់សុខភាពឡើយ

អ្នកជម្ងឺទឹកនោមផ្អែមអាចទទួលទានអង្ករសែន ក្រអូប ដោយមិនប៉ះពាល់សុខភាពឡើយ

យោងតាមរបាយការណ៏នៃការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាតេម៉ាសាក់ ប៉ូលីទិចនិច នៃប្រទេសសិង្ហបុរី បានបង្ហាញអោយឃើញច្បាស់ថា បន្ទាត់ព៍តក្រហម គឺជាកម្រិតសន្ទស្សន៏ស្ករក្នុងឈាម 4.0 mmol/L ក្នុងរយះពេល៣០ នាទី ក្រោយពេលទទួលទានអាហាររួច កម្រិតកំពស់សន្ទស្សន៏ស្ករឡើងដល់ 8.5 mmol/dL ។ នៅនាទី 45 កម្រិតស្ករនេះវាបានធ្លាក់មកវិញនៅ 7.5 mmol/L នៅនាទី 60 នៅនាទី 90 មក្រិតស្ករនេះបន្តធ្លាក់ដល់ 5.5 mmol/L . នៅនាទី 120 កម្រិតស្ករបានវិលមកមក្រិត 4.0 mmol/L ។  

ចំណែកឯបន្ទាត់ព៍តខៀវ គឺជាកម្រិតសន្ទស្សន៏ស្ករនៃអង្ករសែន ក្រអូប ក្រោយពេលទទួលទានរួចបាន30 នាទី មក្រិតសន្ទស្សន៏ស្ករបានបង្ហាញដូចតទៅ៖ កម្រិតសន្ទស្សន៏ស្ករឡើងដល់ 7.0 mmol/L នៅនាទី 30 ។  កម្រិតសន្ទស្សន៏ស្ករនិងចាប់ផ្តើមធ្លាក់មកវិញនៅនាទី 45 កម្រិតសន្ទស្សន៏ស្ករនេះបន្តធ្លាក់មកនៅត្រឹម 6.5 mmol/L នៅនាទី 60 ដល់នាទី 90 សន្ទស្សន៏ស្ករក្នុងឈាមធ្លាក់មកដល់ 5.5 mmol/L រហូតដល់ 4.5 mmol/L នៅនាទី 120.

យោងតាមការសិក្សារស្រាវជ្រាវរបស់សកលវិទ្យាល័យតេម៉ាសាក ប៉ូលិទិចនិក នៃប្រទេសសិង្ហបុរីបានបង្ហាញយ៉ាំងច្បាស់ថា អង្ករសែន ក្រអូបកម្ពុជា ពិតជាមានមក្រិតសន្ទស្សន៏ស្ករក្នុងឈាមទាប អ្នកកើតជម្ងឺទឹកនោមផ្អែម និងអ្នកមិនកើតជម្ងឺទឹកនោមផ្អែម អាចទទួលទានបានដោយមិនប៉ះពាល់សុខភាពឡើយ។

ដូច្នេះអង្ករសែន ក្រអូបដែលផលិតដោយកសិករកម្ពុជា ពិតជាប្រភពសេដ្ឋកិច្ចមួយដ៏ធំ ពីព្រោះអង្ករសែន ក្រអូប មិនមែនជាអាហារទទួលទានសំរាប់ឆ្អែតប៉ុណ្ណោះទេ វាជាអាហារសុខភាពល្អសំរាប់អ្នកកើតជម្ងឺទឹកនោមផ្អែមទៀតផង។ សូមអរគុណ និងសូមអរព្រះគុណ។ ព៍តមានបន្ថែម សូមមេត្តាចុច Blood_sugar_level 

រូបភាពនៃមក្រិតស្ករក្នុងឈាម 


Wednesday, April 4, 2018

ចង់មានផ្ទៃពោះ កុំភ្លេចអង្ករសែន ក្រអូប

ចង់មានផ្ទៃពោះ កុំភ្លេចអង្ករសែន ក្រអូប
ជារឿងគួរអស់សំណើច និងហាក់បីដូចខ្ញុំជាមនុស្សឆ្កួតៗហើយ ជាអ្នកអង្ករសែន ក្រអូបសោះ អីឡូវដឹងរឿងថាពីមូលហេតុនៃការមិនសូវមានផ្ទៃពោះរបស់ស្ត្រីទៀត នេះជាបញ្ហាធំណាស់នៅក្នុងសង្គម និងសង្គមគ្រួសារ មានគ្រួសារខ្លះឈានដល់ការបែកបាក់គ្នាដោយសារគ្មានកូនបន្តពូជ និងគ្រួសារខ្លះចំណាយលុយរាប់ម៊ឺនដុល្លារអាមេរិកដើម្បីទិញមេជិតដើម្បីទិញមេជីវិត។

យប់នេះខ្ញុំបានដឹងពីមូលហេតុហើយ ដូច្នេះខ្ញុំត្រូវតែចែករំលែកជូន ក្រែងមានស្ត្រី-បុរសទាំងឡាយណាដែលមិនដឺង ដើម្បីជាដំណឹងសំរាប់ថែរក្សាសុខភាព ដើម្បីមានផ្ទៃពោះ និងមានកូនសំរាប់បន្តត្រកូលទៅថ្ងៃមុខ និងមានភាពរីករាយក្នុងសង្គម និងសង្គមគ្រួសារ ។

មូលហេតុនៃការមិនមានផ្ទៃពោះរបស់ស្ត្រីនោះ គឺបណ្តាលមកពីការទទួលទានរបបអាហារដែលមានជីអាយខ្ពស់ Glycemic_index Diet. យប់នេះខ្ញុំបានអាន និងបានឃើញឃ្លាមួយសរសេរថា "ការទទួលទានរបបអាហារដែលមានសន្ទស្សន៏ Glycemic Index ទាប ដើម្បីបង្កើនប្រសិទភាពដល់ការមានផ្ទៃពោះ" The potential of low Glycemic Index Diet to improve pregnancy outcome" ព៍តមានបន្ថែម សូមមេត្តាចុច link

អង្ករសែន ក្រអូប មិនមានជីអាយខ្ពស់ (not High GI) អាចជួយដល់ស្ត្រី-បុរសក្នុងរឿងមានផ្ទៃពោះបានទៀត ដូច្នេះប្រសិនបើចង់មានផ្ទៃពោះ ចូរកុំភ្លេចអង្ករសែន ក្រអូប និងគួរតែទទួលទានអាហារទាំងឡាយដែលមិនមានជីអាយខ្ពស់។ សូមអរគុណ និងសូមអរព្រះគុណ
Bayon cereal won 



Sunday, April 1, 2018

កាបូអ៊ីដ្រាត និងស្ក

កាបូអ៊ីដ្រាត និងស្ករ
អង្ករ គឺជាអាហារចាំបាច់ដែលទទួលទានមួយថ្ងៃបីដងសំរាប់ជនជាតិអាស៊ី ដូចជាគ្រួសារខ្ញុំជាដើម ជាធម្មតាអង្ករមានផ្ទុកម្សៅប្រហែល៨០% ម្សៅនោះមានពីរប្រភេទ គឺ អាមីឡស Amylose និងអាមីឡសប៉ិបទិន Amylopectin ម្សៅទាំងពីរនេះហៅថា កាបូអ៊ីដ្រាត Carbohydrate ។ ក្នុងនាមជាអ្នកលក់អង្ករសែន ក្រអូប បានកត់សំគាល់ឃើញថា មានស្ត្រី និងបុរសច្រើនណាស់ដែលមានការយល់ច្រឡំរវាងកាបូនអ៊ីដ្រាត Carbohydrate និង ស្ក Sugar ។ ដូច្នេះដើម្បីកុំអោយមានការយល់ច្រឡំ  ដែលជាធ្វើអោយប៉ះពាល់ដល់សុខភាព ខ្ញុំសូមចូលរួមចំណែកចែករំលែកនៃចំណេះដឺងដែលខ្ញុំបានរៀន និងអានដូចតទៅ៖
Amylose អង្ករជាទូទៅមានផ្ទុកពី20-30% ។ បាយរឹងគឺបណ្តាលមកពីអាមីឡសខ្ពស់នេះឯង ហើយមុខងាររបស់អាមីឡសជាអ្នកបង្កើតឌីគ្លូកូស Amylose#Function អាមីឡូសមានសារ:សំខាន់ផ្ទុកថាមពលរបស់រុក្ខជាតិ និងងាយរំលាយជាង អាមីឡូសបិចទិន Amylopectin អ្វីទៅអាមីឡូសប៉ិបទិន? គឺជាម្សៅទន់ដូចជាអង្ករដំណើប វាមិនមានឪជារសផ្អែមទេ។ ម្សៅដែលធ្វើអោយមានឪជារសផ្អែមឡមៗនោះ គឺអាមីឡូស Amylose សារធាតុផ្អែមនេះហើយដែលគេហៅថា កាបូអ៊ីដ្រាត Carbohydrate ឫម្សៅដែលមានផ្ទុកក្នុងគ្រាប់អង្ករ និងគ្រាប់ធញ្ញជាតិ និងកកើតឡើងដោយការធ្វើរស្មីសំយោគរបស់រុក្ខជាតិបៃតង Photosynthesis_equation.svg

ស្កគឺជាឈ្មោះទូទៅសំរាប់ហៅរស់ជាតិផ្អែម Sugar ក្នុង100g នៃស្ក គឺមានអាហាររូបត្ថម្ភពីរដែលខ្ពស់ជាងគេ គឺកាបូអ៊ីដ្រាត 97.33g និង ស្ក 96.21g. ស្កទាំងអស់មានបួនប្រភេទ។ ទីមួយ គឺគ្លូកូស Glucose ទីពីរ គឺសាក្រូស Sucrose, ទីបី គឺប្រូតូស Fructose, និងទីបូន គឺឡាក់តូស Lactose. ក្នុងចំណោមស្កទាំងបួននេះ គឺមានស្កពីរប្រភេទដែលធ្វើអោយអាំងសូលិនមិនដំណើរការ គឺពពួកសាក្រូស និងព្រូតូស Sucrose and frutose make insulin resistance. A 2014 study recomment that consumption should be limited. ដូច្នេះដើម្បីមានសុខភាពល្អ គួរតែទទួលទានស្ករតាមវ័យនៃអាយុ ខ្ពស់បំផុតគឺ 25ក្រាមក្នុងមួយថ្ងៃ ។
តាមការវិភាគបានអោយដឹងថា អង្ករសែន ក្រអូប Nutrition of Sen Kra-Ob ចំនួន100ក្រាម មានផ្ទុកកាបូអ៊ីដ្រាតចំនួន81ក្រាម និងស្កចំនួន2ក្រាម ស្កនេះជាចំនួនដ៏ទាបបំផុត និងល្អបំផុតសំរាប់អ្នកជម្ងឺទឹកនោមផ្អែម ដោយសារអាមីឡុសតែ 12.74% និងមិនគ្រាប់គ្រាន់សំរាប់សេចក្តីត្រូវការប្រចាំថ្ងៃឡើយ។  កាបូអ៊ីដ្រាត មានតួនាទីសំខាន់ណាស់សំរាប់សពាង្គកាយរបស់មនុស្ស និងសត្វ វាមានតួនាទីជាអ្នកចិញ្ចឹមខួក្បាល បង្កើតគ្រាប់ឈាមក្រហម និងបំរើអោយសាច់ដំក្នុងការលេងកីឡា ។ ដូច្នេះសូមស្ត្រី-បុរសទាំងអស់មេត្តាកុំយល់ច្រឡំថា កាបូអ៊ីដ្រាត និងសដូចតែគ្នា គឺខុសគ្នាស្រឡះ ។ សូមអរគុណ និងសូមអរព្រះគុណ










សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...