Friday, April 27, 2018

ពូជសែនក្រអូប ត្រូវតែអភិរ័ក្សជាបន្ទាន់

ពូជសែនក្រអូប ត្រូវតែអភិរ័ក្សជាបន្ទាន់
យោងតាមរបាយការណ៏នៃការសិក្សាអំពីសន្ទស្សន៏ស្ករបស់សកលវិទ្យាល័យតេមាសាក់ ប៉ូលីទិចនិចបានបង្ហាញថា ពូជសែនក្រអូប គឺជាពូជដែលផលិតកម្រឹតស្កទាបក្នុងឈាម។ ស្កនោះ គឺជាស្កឋាមពលសំរាប់បំរើអោយខួរក្បាល សាច់ដុំ និងសរីរាង្គកាយរបស់មនុស្សយើង។
ស្កដែលពូជស្រូវនេះផលិត គឺមានឈ្មោះថា គ្លូកូស និងប្រើជាឪសថសំរាប់ការពារ និងព្យាបាលជម្ងឺរ៉ាំរ៉ៃ ដូចជាជម្ងឺបេះដូង ជម្ងឺមហារីក និងជម្ងឺទឹកនោមផ្ងែម។ សូមមេត្តាអានឯកសារភ្ជាប់ ស្តីពីអត្ថប្រយោជន៏នៃរបបអាហារដែលមានសន្ទស្សន៏ស្កទាប
តាមការសិក្សាបានបង្ហាញថា ពូជនេះផ្តល់អត្ថប្រយោជន៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះសង្គមជាតិកម្ពុជា និងសង្គមគ្រួសារ។ ពូជនេះមិនបំផ្លាញ់សុខភាពរបស់អ្នកដ៏ទៃឡើយ គឺជាពូជដែលផ្តល់សេចក្តីសុខដល់សង្គមជាតិ សង្គមគ្រួសារ និងដល់អ្នកទទួលទានទូទាំងពិភពលោក ពូជបែបនេះមានដាំដុះនៅតែក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងសត្សវត្តទី២១តែប៉ុណ្ណោះ សូម្បីតែលោកស្រីបណ្ឌិតនាយិកានៃសកលវិទ្យាល័យតេមាសាក់ ប៉ូលីទិចនិច ក៏មានការងឿងឆ្ងល់ថា ពូជសែនក្រអូបនេះមានជីអាយមិនខ្ពស់ ជាទូទៅស្ទើរតែទាំងអស់នៃអង្ករក្រអូបមានជីអាយខ្ពស់ជាង 73-89។ ម៉្យាងវិញទៀតពូជសែនក្រអូបដែលមានជីអាយមិនខ្ពស់នេះ ផ្តល់អត្ថប្រយោជន៏ខ្លាំងណាស់ ដូចជាតម្លៃ និងការទាក់ទាញ់ទំនុកចិត្តពីអ្នកទទួលទានទូទាំងពិភពលោក។ សូមអានឯកសារភ្ជាប់ ដើម្បីដឹងច្បាស់អំពីអត្ថប្រយោជនីនៃការកំណត់របបអាហារល្អ  

ដូច្នេះក្នុងនាមខ្ញុំជាអ្នកលក់ អ្នកនាំចេញអង្ករ និងជាអនុប្រធានគណកម្មការកែទម្រងថ្លៃដើមរបស់សហព័្ធស្រូវអង្ករកម្ពុជា សូមលើកជាសំណូមពរជូនឯកឧត្តម សុខ ពុទ្ធិវុធ មេត្តាលើកជាសេចក្តីស្នើសុំទៅរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអភិរក្សពូជសែនក្រអូបជាបន្ទាន់ និងសុំដាក់បញ្ចូលទៅក្នុងកម្មវិធីអប់រំជាតិដើម្បីអបរំកុមារអោយស្គាស់ពូជសែនក្រអូប និងអត្ថប្រយោជន៏នៃការទទួលទានពូជនេះ។ សូមអរគុណ និងសូមអរព្រះគុណ





No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...