Friday, April 20, 2018

ឆ្លៀតពេលចូលថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា

ឆ្លៀតពេលចូលថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា 
ម្សិលមិញក្រោយពេលត្រឡប់មកពីជួបភ្ញៀវ និងបានឃើញដំណឹងថា ញោមប្រុសព្រះអង្គមានធុរធ្ងន់ធ្ងរ ខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ និងកូនកំលោះជាទីស្រឡាញ់ ឈ្មោះ យ៉ន សុវណ្ណឫទ្ធិបានឆ្លៀតមួយពេលមួយភ្លេតដើម្បីចូលទៅថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា រាជាគណ:ថ្នាក់ទោ ជាទីប្រឹក្សាសម្តេចសង្ឃនាយក និងជាព្រះចៅអធិការវត្តមង្គលវ័ន និងម្យ៉ាងវិញទៀតចង់អោយកូនបានស្គាល់ និងបាននាំយកនូវអង្ករសែន ក្រអូប ចំនួន១០គីឡូក្រាមប៉ុណ្ណោះសំរាប់ប្រគេនព្រះអង្គគ្រូ ប៉ុន្តែសេចក្តីគោរព និងស្រឡាញ់មានទំហំធំធេងជាងចំនួននៃអង្ករនោះទៅទៀត ។
ក្នុងពេលនោះ ខ្ញុំបានប្រាប់កូនកំលោះខ្ញុំថា ព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះសង្ឃដែលបានរៀនសូត្រជ្រៅជ្រះ និងមានការចេះច្បាស់លាស់ណាស់ផ្នែកភាសារអង្លេស់ ក្រោយមកកូនកំលោះខ្ញុំក៏លាន់មាត់ថា អញ្ចឹងបានជាមានសៀវភៅច្រើនណាស់នៅក្នុងទូ។ 

បន្ទាប់មកខ្ញុំបានទូលព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា អំពីគុណសម្បត្តិនៃការឆាន់អង្ករសែន ក្រអូប អាចជួយការការពារ និងព្យាបាលជម្ងឺរាំរ៉ៃ ដូចជា ជម្ងឺសរសៃរឈាមបេះដូង ជម្ងឺមហារី និងជម្ងឺទឹកនោមផ្អែម ភ្លាមៗនោះព្រះអង្គមានសង្ឃដិកាថា អត្មាបានអាន មុខងារនៅក្នុងជីវវិទ្យា នៃគ្លូកូស ព្រមទាំងមានសង្ឃដិកាថា ការសិក្សាស្រាវជ្រាវបែបនេះ គឺជាមរតរបស់បង យ៉ន សុវណ្ណ ហើយសំរាប់អ្នកជំនាន់ក្រោយអោយបានដឺងអំពីគុណប្រយោជន៏របស់អង្ករសែន ក្រអូប របស់កសិករកម្ពុជាដែលបានលផលិត ។ សូមអរព្រះគុណណាស់ដែលបានអនុញ្ញាតិអោយខ្ញុំករុណា និងកូនបានចូលថ្វាយបង្គុំ និងប្រគេនសែន ក្រអូប។ 




No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...