Thursday, April 5, 2018

អ្នកជម្ងឺទឹកនោមផ្អែមអាចទទួលទានអង្ករសែន ក្រអូបបានដោយមិនប៉ះពាល់សុខភាពឡើយ

អ្នកជម្ងឺទឹកនោមផ្អែមអាចទទួលទានអង្ករសែន ក្រអូប ដោយមិនប៉ះពាល់សុខភាពឡើយ

យោងតាមរបាយការណ៏នៃការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាតេម៉ាសាក់ ប៉ូលីទិចនិច នៃប្រទេសសិង្ហបុរី បានបង្ហាញអោយឃើញច្បាស់ថា បន្ទាត់ព៍តក្រហម គឺជាកម្រិតសន្ទស្សន៏ស្ករក្នុងឈាម 4.0 mmol/L ក្នុងរយះពេល៣០ នាទី ក្រោយពេលទទួលទានអាហាររួច កម្រិតកំពស់សន្ទស្សន៏ស្ករឡើងដល់ 8.5 mmol/dL ។ នៅនាទី 45 កម្រិតស្ករនេះវាបានធ្លាក់មកវិញនៅ 7.5 mmol/L នៅនាទី 60 នៅនាទី 90 មក្រិតស្ករនេះបន្តធ្លាក់ដល់ 5.5 mmol/L . នៅនាទី 120 កម្រិតស្ករបានវិលមកមក្រិត 4.0 mmol/L ។  

ចំណែកឯបន្ទាត់ព៍តខៀវ គឺជាកម្រិតសន្ទស្សន៏ស្ករនៃអង្ករសែន ក្រអូប ក្រោយពេលទទួលទានរួចបាន30 នាទី មក្រិតសន្ទស្សន៏ស្ករបានបង្ហាញដូចតទៅ៖ កម្រិតសន្ទស្សន៏ស្ករឡើងដល់ 7.0 mmol/L នៅនាទី 30 ។  កម្រិតសន្ទស្សន៏ស្ករនិងចាប់ផ្តើមធ្លាក់មកវិញនៅនាទី 45 កម្រិតសន្ទស្សន៏ស្ករនេះបន្តធ្លាក់មកនៅត្រឹម 6.5 mmol/L នៅនាទី 60 ដល់នាទី 90 សន្ទស្សន៏ស្ករក្នុងឈាមធ្លាក់មកដល់ 5.5 mmol/L រហូតដល់ 4.5 mmol/L នៅនាទី 120.

យោងតាមការសិក្សារស្រាវជ្រាវរបស់សកលវិទ្យាល័យតេម៉ាសាក ប៉ូលិទិចនិក នៃប្រទេសសិង្ហបុរីបានបង្ហាញយ៉ាំងច្បាស់ថា អង្ករសែន ក្រអូបកម្ពុជា ពិតជាមានមក្រិតសន្ទស្សន៏ស្ករក្នុងឈាមទាប អ្នកកើតជម្ងឺទឹកនោមផ្អែម និងអ្នកមិនកើតជម្ងឺទឹកនោមផ្អែម អាចទទួលទានបានដោយមិនប៉ះពាល់សុខភាពឡើយ។

ដូច្នេះអង្ករសែន ក្រអូបដែលផលិតដោយកសិករកម្ពុជា ពិតជាប្រភពសេដ្ឋកិច្ចមួយដ៏ធំ ពីព្រោះអង្ករសែន ក្រអូប មិនមែនជាអាហារទទួលទានសំរាប់ឆ្អែតប៉ុណ្ណោះទេ វាជាអាហារសុខភាពល្អសំរាប់អ្នកកើតជម្ងឺទឹកនោមផ្អែមទៀតផង។ សូមអរគុណ និងសូមអរព្រះគុណ។ ព៍តមានបន្ថែម សូមមេត្តាចុច Blood_sugar_level 

រូបភាពនៃមក្រិតស្ករក្នុងឈាម 


No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...