Wednesday, April 4, 2018

ចង់មានផ្ទៃពោះ កុំភ្លេចអង្ករសែន ក្រអូប

ចង់មានផ្ទៃពោះ កុំភ្លេចអង្ករសែន ក្រអូប
ជារឿងគួរអស់សំណើច និងហាក់បីដូចខ្ញុំជាមនុស្សឆ្កួតៗហើយ ជាអ្នកអង្ករសែន ក្រអូបសោះ អីឡូវដឹងរឿងថាពីមូលហេតុនៃការមិនសូវមានផ្ទៃពោះរបស់ស្ត្រីទៀត នេះជាបញ្ហាធំណាស់នៅក្នុងសង្គម និងសង្គមគ្រួសារ មានគ្រួសារខ្លះឈានដល់ការបែកបាក់គ្នាដោយសារគ្មានកូនបន្តពូជ និងគ្រួសារខ្លះចំណាយលុយរាប់ម៊ឺនដុល្លារអាមេរិកដើម្បីទិញមេជិតដើម្បីទិញមេជីវិត។

យប់នេះខ្ញុំបានដឹងពីមូលហេតុហើយ ដូច្នេះខ្ញុំត្រូវតែចែករំលែកជូន ក្រែងមានស្ត្រី-បុរសទាំងឡាយណាដែលមិនដឺង ដើម្បីជាដំណឹងសំរាប់ថែរក្សាសុខភាព ដើម្បីមានផ្ទៃពោះ និងមានកូនសំរាប់បន្តត្រកូលទៅថ្ងៃមុខ និងមានភាពរីករាយក្នុងសង្គម និងសង្គមគ្រួសារ ។

មូលហេតុនៃការមិនមានផ្ទៃពោះរបស់ស្ត្រីនោះ គឺបណ្តាលមកពីការទទួលទានរបបអាហារដែលមានជីអាយខ្ពស់ Glycemic_index Diet. យប់នេះខ្ញុំបានអាន និងបានឃើញឃ្លាមួយសរសេរថា "ការទទួលទានរបបអាហារដែលមានសន្ទស្សន៏ Glycemic Index ទាប ដើម្បីបង្កើនប្រសិទភាពដល់ការមានផ្ទៃពោះ" The potential of low Glycemic Index Diet to improve pregnancy outcome" ព៍តមានបន្ថែម សូមមេត្តាចុច link

អង្ករសែន ក្រអូប មិនមានជីអាយខ្ពស់ (not High GI) អាចជួយដល់ស្ត្រី-បុរសក្នុងរឿងមានផ្ទៃពោះបានទៀត ដូច្នេះប្រសិនបើចង់មានផ្ទៃពោះ ចូរកុំភ្លេចអង្ករសែន ក្រអូប និងគួរតែទទួលទានអាហារទាំងឡាយដែលមិនមានជីអាយខ្ពស់។ សូមអរគុណ និងសូមអរព្រះគុណ
Bayon cereal won 



Sunday, April 1, 2018

កាបូអ៊ីដ្រាត និងស្ក

កាបូអ៊ីដ្រាត និងស្ករ
អង្ករ គឺជាអាហារចាំបាច់ដែលទទួលទានមួយថ្ងៃបីដងសំរាប់ជនជាតិអាស៊ី ដូចជាគ្រួសារខ្ញុំជាដើម ជាធម្មតាអង្ករមានផ្ទុកម្សៅប្រហែល៨០% ម្សៅនោះមានពីរប្រភេទ គឺ អាមីឡស Amylose និងអាមីឡសប៉ិបទិន Amylopectin ម្សៅទាំងពីរនេះហៅថា កាបូអ៊ីដ្រាត Carbohydrate ។ ក្នុងនាមជាអ្នកលក់អង្ករសែន ក្រអូប បានកត់សំគាល់ឃើញថា មានស្ត្រី និងបុរសច្រើនណាស់ដែលមានការយល់ច្រឡំរវាងកាបូនអ៊ីដ្រាត Carbohydrate និង ស្ក Sugar ។ ដូច្នេះដើម្បីកុំអោយមានការយល់ច្រឡំ  ដែលជាធ្វើអោយប៉ះពាល់ដល់សុខភាព ខ្ញុំសូមចូលរួមចំណែកចែករំលែកនៃចំណេះដឺងដែលខ្ញុំបានរៀន និងអានដូចតទៅ៖
Amylose អង្ករជាទូទៅមានផ្ទុកពី20-30% ។ បាយរឹងគឺបណ្តាលមកពីអាមីឡសខ្ពស់នេះឯង ហើយមុខងាររបស់អាមីឡសជាអ្នកបង្កើតឌីគ្លូកូស Amylose#Function អាមីឡូសមានសារ:សំខាន់ផ្ទុកថាមពលរបស់រុក្ខជាតិ និងងាយរំលាយជាង អាមីឡូសបិចទិន Amylopectin អ្វីទៅអាមីឡូសប៉ិបទិន? គឺជាម្សៅទន់ដូចជាអង្ករដំណើប វាមិនមានឪជារសផ្អែមទេ។ ម្សៅដែលធ្វើអោយមានឪជារសផ្អែមឡមៗនោះ គឺអាមីឡូស Amylose សារធាតុផ្អែមនេះហើយដែលគេហៅថា កាបូអ៊ីដ្រាត Carbohydrate ឫម្សៅដែលមានផ្ទុកក្នុងគ្រាប់អង្ករ និងគ្រាប់ធញ្ញជាតិ និងកកើតឡើងដោយការធ្វើរស្មីសំយោគរបស់រុក្ខជាតិបៃតង Photosynthesis_equation.svg

ស្កគឺជាឈ្មោះទូទៅសំរាប់ហៅរស់ជាតិផ្អែម Sugar ក្នុង100g នៃស្ក គឺមានអាហាររូបត្ថម្ភពីរដែលខ្ពស់ជាងគេ គឺកាបូអ៊ីដ្រាត 97.33g និង ស្ក 96.21g. ស្កទាំងអស់មានបួនប្រភេទ។ ទីមួយ គឺគ្លូកូស Glucose ទីពីរ គឺសាក្រូស Sucrose, ទីបី គឺប្រូតូស Fructose, និងទីបូន គឺឡាក់តូស Lactose. ក្នុងចំណោមស្កទាំងបួននេះ គឺមានស្កពីរប្រភេទដែលធ្វើអោយអាំងសូលិនមិនដំណើរការ គឺពពួកសាក្រូស និងព្រូតូស Sucrose and frutose make insulin resistance. A 2014 study recomment that consumption should be limited. ដូច្នេះដើម្បីមានសុខភាពល្អ គួរតែទទួលទានស្ករតាមវ័យនៃអាយុ ខ្ពស់បំផុតគឺ 25ក្រាមក្នុងមួយថ្ងៃ ។
តាមការវិភាគបានអោយដឹងថា អង្ករសែន ក្រអូប Nutrition of Sen Kra-Ob ចំនួន100ក្រាម មានផ្ទុកកាបូអ៊ីដ្រាតចំនួន81ក្រាម និងស្កចំនួន2ក្រាម ស្កនេះជាចំនួនដ៏ទាបបំផុត និងល្អបំផុតសំរាប់អ្នកជម្ងឺទឹកនោមផ្អែម ដោយសារអាមីឡុសតែ 12.74% និងមិនគ្រាប់គ្រាន់សំរាប់សេចក្តីត្រូវការប្រចាំថ្ងៃឡើយ។  កាបូអ៊ីដ្រាត មានតួនាទីសំខាន់ណាស់សំរាប់សពាង្គកាយរបស់មនុស្ស និងសត្វ វាមានតួនាទីជាអ្នកចិញ្ចឹមខួក្បាល បង្កើតគ្រាប់ឈាមក្រហម និងបំរើអោយសាច់ដំក្នុងការលេងកីឡា ។ ដូច្នេះសូមស្ត្រី-បុរសទាំងអស់មេត្តាកុំយល់ច្រឡំថា កាបូអ៊ីដ្រាត និងសដូចតែគ្នា គឺខុសគ្នាស្រឡះ ។ សូមអរគុណ និងសូមអរព្រះគុណ










សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...