យោងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងតាមរយះសភាពាណិជ្ចកម្មកម្ពុជាដែលដឺកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានទទួលជួបគណះប្រតិភូមួយក្រុមអញ្ចើញមកពីសកលវិទ្យាល័យ NUSS នៃប្រទេសសិង្ហបុរី ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា ។ ក្នុងឪកាសដ៏មហាកិត្តិយសខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ ជាមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយឯកឧត្តម សុខ ពុទី្ធវុធ ត្រូវបានអញ្ចើញចូលរួមក្នុងកម្មវិធីនៃជំនួបពាណិជ្ជកម្មនោះដែរ ឆ្លៀតក្នុងឪកាសនៃជំនួបនោះខ្ញុំបាទបានណែនាំជូនគណះប្រតិភូNUSS អំពីគុណភាពនៃអង្ករសែន ក្រអូប និងអត្ថប្រយោជន៍នៃការទទួលទានអង្ករសែន ក្រអូប ។ ក្នុងចំណោមគណះប្រតិភូចំនួន ៣៥ នាក់ ដែលដឹកនាំដោយលោក Mr. Soh Yida ។ ក្នុងចំណោមគណះប្រតិភូទាំង ៣៥ នាក់ មានពីរនាក់មានចំណាប់អារម្មណ៍ខ្លាំងណាស់ចំពោះអង្ករសែន ក្រអូប ដែលបានណែនាំ ជាលទ្ធផលចុងក្រោយមានសមាជិកម្នាក់នៃគណះប្រតិភូដែលបានទទួលអង្ករតែ ៧០០ ក្រាម សំរាប់ជាអនុស្សាវរីយ៍ បានសរសេរអ៊ីម៉ែលមកប្រាប់អំពីគុណភាព និងចាប់ឪកាសសុំធ្វើជាតំណាងលក់ និងនាំអង្ករសែន ក្រអូបនេះទៅក្នុងប្រទេសសិង្ហហបុរី ក្រោមស្លាកសញ្ញាអង្ករសែន ក្រអូបទាំងស្រុង ដែលបានទទួលពានរង្វាន់ថ្នាក់ជាតិថ្មីៗ នេះ ។
តើអ្នកតំណាងជានរណា? គឺជាលោកស្រី Sandra ជានាយិកាផ្នែកហិរញ្ញវត្ថុមួយនៅក្នុងប្រទេសសិង្ហបុរី គាត់និងប្រើសញ្ញាបត្រ CPA និង FMCG (Fast Movement Consumer Goods) និងបទពិសោធន៍របស់លោក យ៉ន សុវណ្ណនៅក្នុងឧស្សាហកម្មជួញដូរអង្ករដើម្បីបង្កើតអាជីវកម្មពិសេសមួយដែលមានឯកទេសក្នុងអង្ករសែន ក្រអូប ។ Sandra មានទំនុកចិត្តលើគុណភាពនៃផលិតផលរបស់ក្រុមហ៊ុន Bayond Cereal Co. Ltd ទើបតែឈ្នះពានរង្វាន់អង្ករជាតិល្អបំផុតនៅឆ្នាំ 2017 ក្នុងឪកាសនៃមហាសន្និបាតឆ្នាំ ២០១៦-២ឥ១៧ និងលើកទិសដៅឆ្នាំ ២០១៨ ។ ដូច្នេះសូមកសិករ ប្រជាជនឋកម្ពុជាគ្រប់រូបនិងជាពិសេសគឺសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជាមេត្តាចូលរួមអបអរសាទរទាំងអស់គ្នា ។
No comments:
Post a Comment