Thursday, February 15, 2018

កាបែងចែងគ្រាប់អង្ករអាចផ្តល់អត្ថប្រយោជន៏ដល់កសិករ និងអ្នកទទួលទាន

ស្រូវស្រូវសែន ក្រអូប មានការដាំដុះជាបីរដូវក្នុងប្រទេសកម្ពុជា៖ 
រដូវទី ១: គឺក្នុងរដូវព្រះវស្សា តាមទំនៀមទំលាប់នៃប្រពៃណីខ្មែរ ឫនៅក្នុងសរទរដូវតាមប្រពៃណីនៃប្រជាជនចិន និងតាមប្រពៃណីនៃប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៏ ដែលហៅថា Mid-Autumn_Festival គឺបុណ្យសំពះព្រះខែ ឫបុណ្យពាក់កណ្តាលសរទរដូវ ហើយការប្រមូលផលគឺធ្វើឡើងមុនបុណ្យទាំងពីរនេះ ។ ដូច្នេះគ្រាប់អង្ករសែន ក្រអូប ដែលបានដាំដុះក្នុងរដូវនេះ គឺជា "អង្ករសែន ក្រអូប គ្រាប់ព្រះវស្សា " ឫជា Mid-Autumn crop និងជាគ្រាប់អង្ករដ៏ល្អបំផុតក្នុងពិភពលោក ។ 

រដូវទី ២: ក្នុងរង្វង់ខែសីហា ក្រោយពីប្រមូលផលនៃរដូវទីមួយភ្លាម កសិករចាប់ផ្តើមវ៉ៃដីត្រឡប់រួច ទុកចោលមួយសប្តាហ៏ដើម្បីអោយកញ្រ្ចាំងស្រូវវារលួយ បន្ទាប់មកកសិករចាប់ផ្តើមព្រោះ និងត្រូវប្រមូលផលម្តងទៀតនៅដើមខែធ្នូ គឺជារដូវរំហើយ ។ ដូច្នេះអង្ករសែន ក្រអូប ដែលបានប្រមូលផលនៅរដូវរំហើយ គឺជា "អង្ករសែន ក្រអូប គ្រាប់រដូវរំហើយ " Winter crop " 

រដូវទី ៣ គឺជាស្រូវសែន ក្រអូប ត្រូវបានដាំដុះក្នុងរដូវប្រាំ និងអាចប្រមូលផលនៅដើមខែមិនា ។ ដូច្នេះអង្ករសែន ក្រអូប ដែលបានដាំដុះនៅរដូវប្រាំ គឺជា "អង្ករសែន ក្រអូប គ្រាប់រដូវប្រាំង"  "Summer crop" . 

 សូមញ្ចាក់ថា កសិករទាំងឡាយណាដែលបានដាំដុះ នៅរដូវទី១ និងទី២ មិនអាចដាំដុះនៅរដូវទី៣បានទេ រីឯកសិករទាំងឡាយណាដែលបានដាំដុះនៅរដូវទី៣ គាត់មិនអាចដាំដុះនៅរដូវទី១ និងរដូវទី២ ។ រីឯគុណភាពមានតែរដូវទីមួយទេ ដែលល្អជាគេ បន្ទាប់មករដូវទី២ និងរដូវទ៣ ពីព្រោះអ្វី? 

ដូច្នេះការបែងចែកគ្រាប់អង្ករសែន ក្រអូបតាមរដូវកាលដាំដុះមានអត្ថប្រយោជន៏ណាស់ចំពោះកសិករ និងអ្នកទទួលទាន ។ ម៉្យាងវិញទៀតអង្ករសែន ក្រអូប ដែលកសិករកំពុងផលិតនេះ ក៏អាចនាំកិត្តិយសជូនជាតិមួយដែរ ។ Sen Kra-Ob (Fragrant rice) is one of powerful market fighter and second player on the world in near the future. Thanks 


រូបថតនៃស្រូវសែន ក្រអូប 









No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...