ក្រញូងជាឈើមានតម្លៃខ្ពស់
គឺជាឈើមានតម្លៃខ្ពស់ និងជាឈើដ៏កម្រនៅលើពិភពលោកត្រូវការពារ ។ ឈើប្រភេទនេះងាយដាំណាស់ធំលឿន ពិព្រោះខ្ញុំបានដាំនៅមុខផ្ទះមួយដើមទុកគ្រាន់មើល និងប្រាប់អ្នកដែលមិនស្គាល់ថា នេះគឺជាឈើដ៏មានតម្លៃ និងជាឈើដ៏កម្រដែលពិភពលោកត្រូវការពារ ។ មួយដើមដែលខ្ញុំដាំមុខផ្ទះនោះគឺជាអនុស្សាវរីយ៏របស់បង សូ សុរ៉េម ប្រធានភូមិឡកំបោរ បងបានយកកូនក្រញូងមកអោយខ្ញុំពីរដើម ហើយគាត់ប្រាប់ខ្ញុំថា ដាំក្រញូងមុខផ្ទះមានហុងស៊ុយណាស់ ប្រជាជនចិនចង់បានដើមក្រញូងដាំមុខផ្ទះណាស់ ។
តើគេយកឈើក្រញូងធ្វើអ្វី? គេយកវាទៅធ្វើជាហ្គិតា និងឧប្បករណ៏ភ្លេងទំនើប ដងស្នូកឃ័រ កូនអុក ប្រេងក្រអូប (ទឹកអប់) Rosewood_oil និងគ្រឿងសង្ហារឹម Furniture ។ រាល់សម្ភារដែលផលិតចេញពីឈើនេះមានតម្លៃថ្លៃណាស់ Great_Bed_of_Ware នៅសត្សវត្ត៥ ទៅទី១៥ តើមនុស្សជំពូកណាទើបអាចប្រើបាន ។ ដូច្នេះគួរតែដាំអោយបានច្រើននៅក្នុងប្រទេសកម្ពុជា និងកែឆ្នៃវាជាឧប្បករណ៏ភ្លេងវិញ ។
កូនក្រញូងមានអាយុកាលមួយឆ្នាំកម្លះ |
No comments:
Post a Comment