Sunday, February 11, 2018

តើគេយកក្រញូងធ្វើអ្វី? Rosewood

ក្រញូងជាឈើមានតម្លៃខ្ពស់

គឺជាឈើមានតម្លៃខ្ពស់ និងជាឈើដ៏កម្រនៅលើពិភពលោកត្រូវការពារ ។ ឈើប្រភេទនេះងាយដាំណាស់ធំលឿន ពិព្រោះខ្ញុំបានដាំនៅមុខផ្ទះមួយដើមទុកគ្រាន់មើល និងប្រាប់អ្នកដែលមិនស្គាល់ថា នេះគឺជាឈើដ៏មានតម្លៃ និងជាឈើដ៏កម្រដែលពិភពលោកត្រូវការពារ ។ មួយដើមដែលខ្ញុំដាំមុខផ្ទះនោះគឺជាអនុស្សាវរីយ៏របស់បង សូ សុរ៉េម ប្រធានភូមិឡកំបោរ បងបានយកកូនក្រញូងមកអោយខ្ញុំពីរដើម ហើយគាត់ប្រាប់ខ្ញុំថា ដាំក្រញូងមុខផ្ទះមានហុងស៊ុយណាស់ ប្រជាជនចិនចង់បានដើមក្រញូងដាំមុខផ្ទះណាស់ ។ 
តើគេយកឈើក្រញូងធ្វើអ្វី? គេយកវាទៅធ្វើជាហ្គិតា និងឧប្បករណ៏ភ្លេងទំនើប ដងស្នូកឃ័រ កូនអុក ប្រេងក្រអូប (ទឹកអប់) Rosewood_oil និងគ្រឿងសង្ហារឹម Furniture ។ រាល់សម្ភារដែលផលិតចេញពីឈើនេះមានតម្លៃថ្លៃណាស់ Great_Bed_of_Ware នៅសត្សវត្ត៥ ទៅទី១៥ តើមនុស្សជំពូកណាទើបអាចប្រើបាន  ។ ដូច្នេះគួរតែដាំអោយបានច្រើននៅក្នុងប្រទេសកម្ពុជា និងកែឆ្នៃវាជាឧប្បករណ៏ភ្លេងវិញ ។

កូនក្រញូងមានអាយុកាលមួយឆ្នាំកម្លះ 


Thursday, February 8, 2018

ប្រើទឹកភ្លៀងក្នុងការដាំស្រូវសែន ក្រអូប

ប្រើទឹកភ្លៀងក្នុងការដាំស្រូវសែន ក្រអូប 

ភ្លៀងគឺជាធាតុសំខាន់មួយនៃវដ្តទឹក Water_cycle និងទទួលខុសត្រូវចំពោះការដាក់ទឹកនៅលើផែនដី ។ វាផ្តល់នូវលក្ខខណ្ឌសមស្របសម្រាប់ប្រព័ន្ធអេកូឡូស៊ី Ecosystem ជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា ។ ម៉្យាងវិញទៀតភាគខាងលិចនៃប្រទេសកម្ពុជា គឺតំបន់ Samlaut ព្រៃការពារ និងដែនជំរកសត្វព្រៃរនាមដូនសំ មានជិវ:ចំរុះជាច្រើន ជិវ:ចំរុះនេះ Biodiversity#Human_health ហើយដែលទាក់ទិននិងគុណភាពនៃអង្ករសែន ក្រអូប និងសុខភាពរបស់អ្នកទទួលទាន និងជិវិតនៅលើភពផែនដី ។ ដូច្នេះ អង្ករសែន ក្រអូបដែលកសិករកម្ពុជាផលិត គឺជាអង្ករល្អជាងគេ ដូចមានភាស្តុតាងបានបង្ហាញស្រាប់ថា ជាប់ពាន់រង្វានថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ គឺជា " អង្ករសែន ក្រអូប " និងដើម្បីសុខភាពសូមមេត្តាទទួលទានអង្ករសែន ក្រអូប  ។




រូបភាពនៃវាលស្រែសែន ក្រអូប 



សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...