Saturday, April 21, 2018

គ្លួកូស នៃអង្ករសែន ក្រអូប ក្លាយជាឪសថសំរាប់ព្យាបាល

គ្លួកូស នៃអង្ករសែន ក្រអូប ក្លាយជាឪសថសំរាប់ព្យាបាល 
យោងតាមរបាយការណ៏នៃការសិក្សារបស់សកលវិទ្យាល័យតេមាសាក ប៉ូលីទិចនិច បានបង្ហាញថា ការទទួលទានអង្ករសែន ក្រអូប រួចហើយ វាបានបញ្ចេញស្ករទៅក្នុងឈាមមានកម្រឹតទាប។ សូមមេត្តាចូលរួមពនិត្យមើលខ្សែក្រាបទាំងអស់គ្នា។ ស្ករដែលសំយោគចេញពីអង្ករសែន ក្រអូប គឺជាស្ករគ្លូកូស Glucose solution វាជាឋាមពលដ៏ចាំចាច់បំផុតសំរាប់បំរើអោយខួរល្បាល សាច់ដុំ និង សរិរាង្គកាយ (សូមចុចអក្សរព៍តក្រហមនេះ ដើម្បីអានបន្ត Glucose Function នេះជាការសរសេរទុករបស់អ្នកវិទ្យាសាស្ត្រផ្នែកអាហាររូបត្ថម្ភ ពិសេសគឺលោកសាស្ត្រាចារ្យ  David_J._Jenkins នៃមហាវិទ្យាល័យតូរ៉ង់តូ នៃប្រទេសកាណាដា មានឯកទេសខាងអាហាររូបត្ថម្ភ គាត់បានធ្វើតេស្តរបបអាហារ ដើម្បីបញ្ជាក់ពីសក្តានុពលនៃរបបអាហារ ដើម្បីការពារ និងព្យាលជម្ងឺរាំរ៉ៃ ដូចជាជម្ងឺបេះដូង ជម្ងឺមហារីក និងជម្ងឺទឹកនោមផ្នែម។

ចំណែកខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ ពុំមានជំនាញវិជ្ជជីវៈខាងពេទ្យ ឫក៏ចំណីអាហារអ្វីទេ ប៉ុន្តែខ្ញុំជាអ្នកលក់អង្ករ និងជាមនុស្សទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានវិចខ្ចប់និងប្រមូតសែន ក្រអូប ពីព្រោះមានបុរសម្នាក់នៅហូឡង់ជាអ្នកប្រាប់ថាអង្ករនេះពេញនិយមនៅអឺរ៉ុប។ ចាប់តាំងពីខ្ញុំប្រមូតអង្ករនេះ មានតម្លៃកានតែល្អទៅ និងមិនមានឃើញបាតុកម្មចាក់ស្រូវចោលទៀតឡើយ។ ម៉្យាងវិញទៀតអង្ករសែន ក្រអូបបានទទួលពានរង្វាន់ថ្នាក់ជាតិជាអង្ករល្អជាងគេ ប្រចាំឆ្នាំ២០១៧ ខ្ញុំ និងឧត្តមឯកភរិយាខ្ញុំបានយកអង្ករនេះទៅធ្វើតេស្តជីអាយ កម្រឹិតស្ករក្នុងឈាមក្រោយពេលទទួលទានរួច អីឡូវជាលទ្ធផលត្រូវបានបង្ហាញដូចខាងក្រោម  GI study report. ម៉្យាងវិញទៀតបានអានរបាយការណ៏ និងអានឯកសាររបស់សាស្ត្រាចារ្យ  David_J._Jenkins ប្រាកដណាស់ ពូជសែន ក្រអូប អាចក្លាយជាឪសថសំរាប់ការពារ និងព្យាបាលជម្ងឺរ៉ាំរ៉ៃ ដូចជាជម្ងឺបេះបូង ជម្ងឺមហារីក និងជម្ងឺទឹកនោមផ្នែម។ ដូចនេះ គួររួមគ្នាថែរក្សាពូជនេះ ជាពូជផ្តល់សេចក្តីសុខដល់អ្នកជម្ងឺរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា និងពិភពលោក ដូចសាស្ត្រាចារ្យ  David_J._Jenkins បានតេស្តរួចហើយ ។ សូមអរគុណ និងសូមអរព្រះគុណ


Friday, April 20, 2018

ឆ្លៀតពេលចូលថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា

ឆ្លៀតពេលចូលថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា 
ម្សិលមិញក្រោយពេលត្រឡប់មកពីជួបភ្ញៀវ និងបានឃើញដំណឹងថា ញោមប្រុសព្រះអង្គមានធុរធ្ងន់ធ្ងរ ខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ និងកូនកំលោះជាទីស្រឡាញ់ ឈ្មោះ យ៉ន សុវណ្ណឫទ្ធិបានឆ្លៀតមួយពេលមួយភ្លេតដើម្បីចូលទៅថ្វាយបង្គុំព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា រាជាគណ:ថ្នាក់ទោ ជាទីប្រឹក្សាសម្តេចសង្ឃនាយក និងជាព្រះចៅអធិការវត្តមង្គលវ័ន និងម្យ៉ាងវិញទៀតចង់អោយកូនបានស្គាល់ និងបាននាំយកនូវអង្ករសែន ក្រអូប ចំនួន១០គីឡូក្រាមប៉ុណ្ណោះសំរាប់ប្រគេនព្រះអង្គគ្រូ ប៉ុន្តែសេចក្តីគោរព និងស្រឡាញ់មានទំហំធំធេងជាងចំនួននៃអង្ករនោះទៅទៀត ។
ក្នុងពេលនោះ ខ្ញុំបានប្រាប់កូនកំលោះខ្ញុំថា ព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា ជាព្រះសង្ឃដែលបានរៀនសូត្រជ្រៅជ្រះ និងមានការចេះច្បាស់លាស់ណាស់ផ្នែកភាសារអង្លេស់ ក្រោយមកកូនកំលោះខ្ញុំក៏លាន់មាត់ថា អញ្ចឹងបានជាមានសៀវភៅច្រើនណាស់នៅក្នុងទូ។ 

បន្ទាប់មកខ្ញុំបានទូលព្រះអង្គគ្រូ បណ្ឌិត ឃី សុវណ្ណរតនា អំពីគុណសម្បត្តិនៃការឆាន់អង្ករសែន ក្រអូប អាចជួយការការពារ និងព្យាបាលជម្ងឺរាំរ៉ៃ ដូចជា ជម្ងឺសរសៃរឈាមបេះដូង ជម្ងឺមហារី និងជម្ងឺទឹកនោមផ្អែម ភ្លាមៗនោះព្រះអង្គមានសង្ឃដិកាថា អត្មាបានអាន មុខងារនៅក្នុងជីវវិទ្យា នៃគ្លូកូស ព្រមទាំងមានសង្ឃដិកាថា ការសិក្សាស្រាវជ្រាវបែបនេះ គឺជាមរតរបស់បង យ៉ន សុវណ្ណ ហើយសំរាប់អ្នកជំនាន់ក្រោយអោយបានដឺងអំពីគុណប្រយោជន៏របស់អង្ករសែន ក្រអូប របស់កសិករកម្ពុជាដែលបានលផលិត ។ សូមអរព្រះគុណណាស់ដែលបានអនុញ្ញាតិអោយខ្ញុំករុណា និងកូនបានចូលថ្វាយបង្គុំ និងប្រគេនសែន ក្រអូប។ 




សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...