Monday, May 7, 2018

អង្ករសែនក្រអូប អាចជួយបុត្រធិតាពីជម្ងឺ Beriberi & MSUD

អង្ករសែនក្រអូប អាចជួយបុត្រធិតាពីជម្ងឺ Beriberi & MSUD
ក្នុងនាមជាអ្នកលក់អង្ករ ក្នុងនាមជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា និងក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបានផ្តោតចិត្តទុកដាក់ចំពោះគុណភាពនៃអង្ករសែនក្រអូប ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវអំពីជីអាយ (Glycemic Index) អង្ករសែនក្រអូបផលិតកម្រឹតស្កទាបក្នុងឈាម។ ថ្ងៃនេះខ្ញុំបាទសូមលើកយកមួយចំណុចទៀតស្តីពី Vitamin B1 or Thiamin ដែលមានផ្ទុកនៅក្នុងគ្រាប់អង្ករសែនក្រអូប និងអត្ថប្រយោជន៏របស់វា។

អង្ករសែនក្រអូបដែលផលិតដោយកសិករកម្ពុជានោះ ព្រមកិនយ៉ាងសំរឹតសម្រាំងខ្នាតលំដាប់លេខមួយអន្តរជាតិនៃម៉ាស៊ីនដ៏ទើបនៅតែមានផ្ទុកវិតាមិនម៉្យាងគេហៅថា Vitamin B1 or Thiamin ចំនួន 3%/ នៃអង្ករមួយរយក្រាម ស្មើនឹង 3,000mg/100g ។ Vitamin B1 or Thiamin វាគឺជាវិតាមិនដ៏ចាំបាច់ដែលមិនអាចបង្កើតបានឡើងដោយបុគ្គលណាឡើយ និងជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានក្នុងខ្លួន វាកកើតឡើងដោយ Biosynthesis របស់ធម្មជាតិ វាជាអាហារបំប៉ន និងមានសុវត្ថភាពណាស់ក្នុងវិស័យសុខាភិបាល ព្រមទាំងមានការទទួលស្គាល់ក្នុងបញ្ជីរបស់អង្គការសុខភាពពិភពលោកទៀតផង រីឯតម្រូវការ Vitamin B1 or Thiamin សំរាប់បុរស-ស្ត្រីដែលមានអាយុចាប់ពី14ឆ្នាំឡើងទៅត្រូវការ 0.9mg/day ប្រសិនទារកដែលមានអាយុចាប់ពី 12 ខែ 0.2-0.3mg/day Thiamine Dietary_recommendations ការខ្វះVitamin B1 or Thiamin អាចមានជម្ងឺធ្ងន់ធ្ងរនៃ ជម្ងឺខូចខួរក្បាល (Brain damage) និងការការពារនៃការលំបាកក្នុងការរៀនសូត្ររបស់កូនៗ ព្រមទាំងការការពារនៃជម្ងឺ  Maple Syrup Urin Disease MSUD

 ដូច្នេះ ដើម្បីការការពារនៃជម្ងឺទាំងនោះ សូមសម្តេច ទ្រង អ្នកឧកញ្ញ៉ា ឧកញ៉្ញា ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមេត្តាជាវអង្ករសែនក្រអូបដែលផលិតដោយកសិករកម្ពុជាយើងអាចជួយបុត្រ និងបុត្រធិតាពីជម្ងឺដ៏កាចសាហាវទាំងនោះបាន ព្រមទាំងជួយបង្កើនការចងចាំបានល្អដោយឋាមពលនៃគ្លូកូស Blood glucose level ម៉្យាងទៀតអង្ករសែនក្រអូបនេះមានផ្ទុក 3% ស្មើនឹង 3,000mg ហើយធម្មជាតិសុទ្ធសាទ្ធ ។ សូមអរគុណ និងសូមអរព្រះគុណ រីឯព៍តមានបន្ថែមសូមមេត្តាចុចលើអក្សរព៍តក្រហម ពីព្រោះខ្ញុំបាទបានភ្ជាប់Link រួចហើយ




Friday, April 27, 2018

ពូជសែនក្រអូប ត្រូវតែអភិរ័ក្សជាបន្ទាន់

ពូជសែនក្រអូប ត្រូវតែអភិរ័ក្សជាបន្ទាន់
យោងតាមរបាយការណ៏នៃការសិក្សាអំពីសន្ទស្សន៏ស្ករបស់សកលវិទ្យាល័យតេមាសាក់ ប៉ូលីទិចនិចបានបង្ហាញថា ពូជសែនក្រអូប គឺជាពូជដែលផលិតកម្រឹតស្កទាបក្នុងឈាម។ ស្កនោះ គឺជាស្កឋាមពលសំរាប់បំរើអោយខួរក្បាល សាច់ដុំ និងសរីរាង្គកាយរបស់មនុស្សយើង។
ស្កដែលពូជស្រូវនេះផលិត គឺមានឈ្មោះថា គ្លូកូស និងប្រើជាឪសថសំរាប់ការពារ និងព្យាបាលជម្ងឺរ៉ាំរ៉ៃ ដូចជាជម្ងឺបេះដូង ជម្ងឺមហារីក និងជម្ងឺទឹកនោមផ្ងែម។ សូមមេត្តាអានឯកសារភ្ជាប់ ស្តីពីអត្ថប្រយោជន៏នៃរបបអាហារដែលមានសន្ទស្សន៏ស្កទាប
តាមការសិក្សាបានបង្ហាញថា ពូជនេះផ្តល់អត្ថប្រយោជន៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះសង្គមជាតិកម្ពុជា និងសង្គមគ្រួសារ។ ពូជនេះមិនបំផ្លាញ់សុខភាពរបស់អ្នកដ៏ទៃឡើយ គឺជាពូជដែលផ្តល់សេចក្តីសុខដល់សង្គមជាតិ សង្គមគ្រួសារ និងដល់អ្នកទទួលទានទូទាំងពិភពលោក ពូជបែបនេះមានដាំដុះនៅតែក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងសត្សវត្តទី២១តែប៉ុណ្ណោះ សូម្បីតែលោកស្រីបណ្ឌិតនាយិកានៃសកលវិទ្យាល័យតេមាសាក់ ប៉ូលីទិចនិច ក៏មានការងឿងឆ្ងល់ថា ពូជសែនក្រអូបនេះមានជីអាយមិនខ្ពស់ ជាទូទៅស្ទើរតែទាំងអស់នៃអង្ករក្រអូបមានជីអាយខ្ពស់ជាង 73-89។ ម៉្យាងវិញទៀតពូជសែនក្រអូបដែលមានជីអាយមិនខ្ពស់នេះ ផ្តល់អត្ថប្រយោជន៏ខ្លាំងណាស់ ដូចជាតម្លៃ និងការទាក់ទាញ់ទំនុកចិត្តពីអ្នកទទួលទានទូទាំងពិភពលោក។ សូមអានឯកសារភ្ជាប់ ដើម្បីដឹងច្បាស់អំពីអត្ថប្រយោជនីនៃការកំណត់របបអាហារល្អ  

ដូច្នេះក្នុងនាមខ្ញុំជាអ្នកលក់ អ្នកនាំចេញអង្ករ និងជាអនុប្រធានគណកម្មការកែទម្រងថ្លៃដើមរបស់សហព័្ធស្រូវអង្ករកម្ពុជា សូមលើកជាសំណូមពរជូនឯកឧត្តម សុខ ពុទ្ធិវុធ មេត្តាលើកជាសេចក្តីស្នើសុំទៅរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអភិរក្សពូជសែនក្រអូបជាបន្ទាន់ និងសុំដាក់បញ្ចូលទៅក្នុងកម្មវិធីអប់រំជាតិដើម្បីអបរំកុមារអោយស្គាស់ពូជសែនក្រអូប និងអត្ថប្រយោជន៏នៃការទទួលទានពូជនេះ។ សូមអរគុណ និងសូមអរព្រះគុណ





សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...