Tuesday, March 27, 2018

ដល់វេនសែន ក្រអូបកើបលុយ

ដល់វេនសែន ក្រអូបកើបលុយ
ម្សិលមិញ ខ្ញុំបាទ និងកូនកំលោះទាំងពីរបស់ខ្ញុំបានចំណាយពេលពេញមួយថ្ងៃសិក្សាស្វែងយល់ស្តីពីការដាំដំណាំគម្រប់ដីរបស់គម្រោងប្រពលវប្បកម្មអេកូឡូស៊ី និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ីដី នៅខេត្តបាត់ដំបង ដើម្បីនាំបច្ចេកទេសថ្មីនេះសំរាប់ដាំស្រូវសែន ក្រអូប នៅឆ្នាំក្រោយ ។ 
ដំណាំគម្របដីជាគម្រោងប្រពលវប្បកម្មអេកូឡូស៊ី និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ីដី ត្រូវបានផ្តល់ដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ជាពិសេសនោះមានការសហការជាមួយ សកលវិទ្យាល័យភូមិន្ទកសិកម្ម ស ភ ក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC និងអង្ការ cirad តាមការពន្យល់ប្រាប់របស់អ្នកដឹកនាំគម្រោងបានអោយដឹងថា ដំណាំគម្របដីនេះមានឈ្មោះថា ក្រូតាឡារា ជូនស៊ី Crotalaria_juncea និងការអានបន្ថែមបានអោយដឹងថា ការដាំដំណាំគម្របដីបែបនេះ កសិករកម្ពុជានិងក្លាយទៅជាអ្នកមានកម្មវិធីផលិតពិភពទំនើបក្នុងការផលិតស្បៀងសុវត្ថភាព និងសុខភាព ពីព្រោះដំណាំគម្របនេះមានអត្ថប្រយោជន៏ដូចតទៅ៖
1. កាត់បន្ថយការប្រើថ្នាំកសិកម្មបានចំនួន៤០ ភាគរយ 2. ដីមានសុខភាពល្អ Soil healthy, 3. Resistant to root-knot nematode, it help to control nematodes, 4. បង្កើនទិន្នផលស្រូវ, 5. ការការពារដីស្រែមិនហូច្រោះ, 6. កសិករមិនចំបាច់ភ្ជួរដី, 7. កសិករប្រើពូជតិច, 8. ដីមានសំណើម, 9. ក្នុងមួយរដូវនៃការដាំដុះវាអាចផលិតជីស្រសសរីរាង្គបានពី 8-10 តោន It produces 8-10 ton organic matter per cycle, 10. កសិករមិនប្រើថ្នាំបាញ់ស្មៅ ។ ល។ 11. កសិករចំណាយប្រហែល ៣០ ដុល្លារអាមេរិក ក្នុងមួ ហិកតា។ ការដាំ Juncea ជាដំណាំគម្របដីនេះជាជម្រើសដ័ល្អឥតខ្ចោះក្នុងសម័យទំនើបកម្មក្នុងការផលិតស្បៀងសុវត្ថភាព និងសុខភាព ត្រូវបានផ្តល់ដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា តាមការជម្រាបជូនរបស់មន្ត្រីជាន់ខ្ពស់របស់អគ្គនាយកដ្ឋានកសិកម្មបានអោយដឹងថា គម្រោងនេះបានសិក្សារយះពេលប្រាំឆ្នាំមកហើយ ។ ដូច្នេះកសិករដែលដាំស្រូវសែន ក្រអូបប្រាកដជាចំណាយតិច បង្កើនទិន្នផលបានខ្ពស់ និងតម្លៃល្អទៀតផង រីឯអ្នកទទួលទានក៏បានផលិតផលដ៏ល្អឥតខ្ចោះដែរ នេះហើយជាវិថីផលិតផលសរីរាង្គ និងដល់វេនកសិករកើបលុយហើយ ការប្រកបរបរកសិកម្មនៅលើពិភពលោកគេក្លាចបំផុត គឺ ជម្ងឺខ្វាក់ឫស នេះឯង។ សូមអរគុណ



ដីនេះបានដាំដំណាំគម្របដីចំនួន៥ឆ្នាំ (Sunn hemp has grown for 5 years) 

ដីមានសំណើម និងមានសុខភាពល្អ

ដីនេះមិនបានដាំដំណាំគម្របលើយ រឹង មានស្មៅចង្រៃ



No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...