Wednesday, March 28, 2018

GI សែន ក្រអូប ចេញហើយ

 GI សែន ក្រអូប ចេញហើយ
ក្នុងនាមជាអ្នកលក់អង្ករ, សមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា, អនុប្រធានគណកម្មការកែទម្រងថ្លៃដើម និងក្នុងនាមសមជិកសភាពណិជ្ជកម្មកម្ពុជា ខ្ញុំបាទសប្បាយចិត្តពេកក្រៃ ដោយបានទទួលលទ្ធផលនៃការធ្វើតេស្តជីអាយ Glycemic Index (GI) នៃអង្ករសែន ក្រអូប ។ តេស្តនោះបានធ្វើឡើងនៅសកលវិទ្យាល័យ Temasak politechnic នៃប្រទេសសឹង្ហបរ៉ី តេស្តនេះបានធ្វើឡើងចំពោះអ្នកស្មគ្រចិត្តចំនួន១១ នាក់ មានជនជាតិចិនចំនួន៩នាក់ ជនជាតិម៉ាឡេចំនួន១ នាក់ និងជនជាតិIndia ចំនួន១នាក់ ។ អ្នកស្ម័គ្រចិត្តទាំងអស់នោះមានអាយុចាប់២៣ ឆ្នាំ រហូតដល់៥៩ ឆ្នាំ  ជាលទ្ធផលបានបង្ហាញថា សន្ទស្្សន៏ Glycemic នៃអង្ករសែន ក្រអូប គឺ GI 62 ជាសន្ទស្សន៏មធ្យម ។ ដូច្នេះអង្ករសែន ក្រអូប ដែលផលិតដោយកសិករកម្ពុជា គឺជាអាហារដ៏មានសុខភាពសំរាប់អ្នកមានជម្ងឺទឹកនោមផ្នែម ។ ១៩៨០ មានអ្នកជម្ងឺទឹកនោមផ្នែមចំនួន១០៨លាននាក់ បានកើនដល់៤២២លាននាក់នៅឆ្នាំ ២០១៤ ទូទាំងពិភពលោក ។ ដូច្នេះដើម្បីបានសុខភាពល្អ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម និងអ្នកមិនទានកើត សូមមេត្តាទទួលទានអង្ករសែន ក្រអូប អង្ករនេះពិតជាមានគុណភាពល្អណាស់សំរាប់សុខភាព ។ សូមអរគុណ និងសូមអរព្រះគុណ 


No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...