Sunday, August 5, 2018

ការដាំវ៉ាណ្ណីឡា

ការដាំវ៉ាណ្ណីឡា
ស្ងាត់ៗ កញ៉្ញា ឡាណា គឺជាជនជាតិបារាំង បានចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងបានដាំ វ៉ាណ្ណីឡា នៅក្នុងទឹកដីនៃខេត្តកោះកុង

តើការដាំដើមវ៉ាន្នីឡាមានការរីកចំរើនយ៉ាងណា និងមានតម្លៃយ៉ាងណា?
វ៉ាន្នីឡាជាដំណាំម៉្យាងរៀងដូចផ្កាអ័រគឺដេ និងក្លិនក្រអូប មានមនុស្សច្រើនណាស់បានស្គាល់តែក្លិន មិនស្គាល់ដើម។ ការដាំដើមវ៉ាន្នីឡាក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានការជួយសម្រួលគ្រាប់បែបយ៉ាងពីថ្នាក់ដឹកនាំកំពូលៗ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងអគ្គនាយកដ្ខានគយ និងរដ្ឋាករកម្ពុជា។ ក្នុងរយះពេលតែរយះពេលដ៏ខ្លីសោះការដាំវ៉ាន្នីឡារបស់កញ៉្ញា ឡាណា បានចំនួន ៥០០០ ដើម ជាចំនួនដ៏ច្រើនដែលខ្ញុំមិននឹកស្មានដល់។ វ៉ាន្នីឡា គឺជាទំនិញដែលមានតម្លៃថ្លៃដែលយើងមិននឹកស្មានដល់ គ្រាប់វ៉ាន្នីឡាមួយគីឡូមានតម្លៃចាប់ពី250-500 ដុល្លារអាមេរិក។ តម្លៃនេះគឺជាតម្លៃមួយដ៏ល្អសំរាប់វិស័យកសិកម្មដែលជនជាតិយើងភាគច្រើនមិនបានដឹង រួមបញ្ជូលទាំងខ្ញុំផងដែរ។
នៅពេលដ៏ខ្លីខាងមុខ ខ្ញុំនិងទៅលេងចំការវ៉ាន្នីឡា របស់កញ៉្ញា ឡាណាម្តងទៀត ដូច្នេះនរណាដែលចូលចិត្តផ្នែកកសិកម្មគួររួមដំណើរកំសាន្តជាមួយខ្ញុំ ដើម្បីសួរសុខទុក្ខ និងរបៀបនៃការដាំដើមវ៉ាន្នីឡា។

Vanilla bean
Vanilla use

No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...