Saturday, October 23, 2021

កាបូន ឌីអុកសុីត Carbon Dioxide (CO2)



ខ្ញុំបានឮដោយផ្ទាល់នៃការជជែកអំពីបញ្ហាសុខភាព ពេលខ្លះបន្ទោសនៃការដាំដើមឈើជុំវិញផ្ទះ ជាហេតុនាំអោយមានការភាយកាបូនឌីអុកសុីតនៅពេលយប់ធ្វើអោយប៉ះពាល់ដល់សុខភាព។ ដូច្នេះ ដើម្បីកាត់បន្ថយនៃការភ័ណ្ឌច្រឡំទៅថ្ងៃមុខ ខ្ញុំសូមសរសេរតាមបែបវិទ្យាសាស្ត្រនៃមុខងារកាបូនឌីអុកសុីត Carbon Dioxide (CO2) ដែលខ្ញុំបានអាន និងចែកគ្នាដឹងទុកជាចំណេះដ៏តូចមួយដើម្បីសុខភាពល្អដល់ មនុស្ស សត្វ និងផែនដីចំពោះ CO2. 

កាបូន ឌីអុកសុីត (Carbon Dioxide) CO2 ជាឧស្មានគ្មានព៍ណ គ្មានរសជាតិ អាចរលាយក្នុងទឹក គឺជាអាសុីតដែលមានដង់សុីតេធ្ងន់ជាងខ្យល់ស្ងួតប្រមាណ៥៣% វាមាននៅក្នុងបរិយកាសផែនដី និងជាប្រភពកាបូនចម្បងសំរាប់ជិវិតនៅលើផែនដី។ រាល់ជីវិតមនុស្ស សត្វ រុក្ខជាតិ ប្រើពន្លឺព្រះអាទិត្យដើម្បីសំយោគកាបូអុីដ្រាត (Carbohydrate) ពីកាបូន ឌីអុកសុីត និងទឹក (Carbon Dioxide+Water) នៅក្នុងដំណើរការដែលគេហៅថារស្មីសំយោគដែលផលិតអុកសុីសែន ជាផលិតផលកាកសំណល់។ ជាលទ្ធផលអុកសុីសែនត្រូវបានគេប្រើប្រាស់ ហើយកាបូឌីអុកសុីតត្រូវបានបញ្ចេញចោលជាសារធាតុសរីរាង្គដោយសពាង្គកាយអេរ៉ូប៊ិកទាំងអស់នៅពេលដែលពួកវារំលាយមេតាប៉ូលិសសរីរាង្គ។ ដោយសារុក្ខជាតិត្រូវការកាបូន ឌីអុកសុីតសម្រាប់ការធ្វើរស្មីសំយោគ ហើយមនុស្ស សត្វ ពឺងផ្នែកលើរុក្ខជាតិជាអាហារ CO2 គឺចាំបាច់សំរាប់ការរស់រានមានជីវិត នៃជីវិតនៅលើផែនដី និងមានមុខងារផ្សេងៗទៀត។ 

ជាកាពិត កាបូនឌីអុកសុីត CO2 អាចពុលមែន នៅពេលដែលវាស្ថិតនៅក្នុងកម្រិតកម្ពស់ប្រហែល៣០គីឡូមែត្រពីភពផែនដី ដោយធៀបជាមួយកម្ពស់ទឹកសមុទ្រ  

ដូច្នោះ បើវាស្ថិតនៅបរិកាសនៃផែនដីវិញ វាមិនពុលទេ និងមានអត្ថប្រយោជន៏ច្រើនជាងការរៀបរាប់ខាងលើ និងសូមមេត្តាកុំយល់ប្រឡំដោយស្មានៗ និងសូមមេត្តាចូលរួមដាំដើមឈើដើម្បីរួមចំណែកធ្វីអោយសុខភាពផែនដី និងរាល់ជីវិតនៅលើផែនដីកាន់តែប្រសើរឡើង។   ដោយលោក យ៉ន សុវណ្ណ 

No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...