Monday, December 13, 2021

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាតតូច វិស័យនេះ គឺជាផ្លូវឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ ដែលធ្វើឱ្យក្លាយជាតំបន់ផ្តោតសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងសមាហរណកម្មក្នុងតំបន់។  ពាណិជ្ជកម្មក្នុង និងក្រៅតំបន់បាននិងកំពុងបង្ហាញពីសក្តានុពលសម្រាប់ទសវត្សរ៍ចុងក្រោយនេះ ចាប់តាំងពីប្រទេសសមាជិក- Lancang-Mekong Cooperation (LMC) ជាអ្នកនាំចេញកំពូលនៃទំនិញសំខាន់ៗ ដូចជាអង្ករ កាផែ ដំឡូងមី ស្វាយ គ្រាប់ស្វាយចន្ទី បន្លែរ ជ្រូក ត្រី ចេក ស្ករ។ល។ ប៉ុន្តែតម្លៃនៃផលិតផលដែលផលិតបាន មិនបានថ្លៃល្អដូចការរពឹងទុកឡើយ។ មូលហេតុ គឺបណ្តាលមកពីក្នុងតំបន់នេះ មានពីរប្រទសជាសមាជិកពេញសិទ្ធិនៃស្ថាប័ន ISO និង៣ ប្រទេសទៀតមិនទាន់ក្លាយទៅជាសមាជិក នៃស្ថាប័ន ISO នៅឡើយ ដូចជាកម្ពុជា ភូមា ឡាវ។ តាមលក្ខ័ណនៃសមាជិក ប្រទេសមួយត្រូវមានតំណាងមួយដែលតំណាងអោយប្រទេសរបស់ខ្លួន។ ឯកបុគ្គល ឫក្រុមហ៊ុនមិនអាចធ្វើជាតំណាងបានឡើយ។ រីឯកម្ពុជាមានមន្ទីរពិសោធន៏ ៤ ដែលមិនមែនជាសមាជិកពេញសិទ្ធិ ISO member bodies ដូចខាងក្រោម៖

មន្ទីរពិសោធន៏ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា 

មន្ទីរពិសោធន៏របស់ក្រសួងពាណិជ្ជកម្ម 

មន្ទីរពិសោធន៏របស់ក្រសួងឧស្សាហកម្ម (វិទ្យាស្ថានស្តង់ដារ កម្ពុជា ISC) 

មន្ទីរពិសោធន៏របស់វិទ្យស្ថានប៉ាស្ទ័រកម្ពុជា

ដើម្បីវីស័យនេះរីកចំរើន និងជួយដល់ជីវភាពប្រជាជនជាងបានទាល់តែមានមន្ទីរពិសោធន៏មួយដែលមានការទទួលស្គាល់ជាសមាជិកពេញសិទ្ធិ ISO member bodies ស្តងដារអន្តរជាតិ សំរាប់ធ្វើការសិក្សាស្រាវជ្រាវ កែច្នៃផលិតផលផលកសិកម្មទៅជាផលិតផលសំរេចសំរាប់នាំចេញ ជំនួសអោយការនាំចេញវត្ថុធាតុដើម ព្រមទាំងអាចទាញយកតម្លៃបន្ថែមជួយវិស័យនេះមានររីកចំរើនដូចការរំពឹងទុក។ សូមអរគុណសន្តិភាព និងសូមអភ័យទោសបើការសរសេររបស់ខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ មានការប៉ះពាល់ ឫមិនសមរម្យត្រង់ចំណុចណាមួយ





No comments:

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...