Monday, August 6, 2018

អ្វីជាអាហាររូបត្ថម?

អ្វីជាអាហាររូបត្ថម?
អាហាររូបត្ថម គឺជាសារធាតុចិញ្ចឹមសំខាន់ៗ ក្នុងអាហារដែលចាំបាច់ដើម្បីទ្រទ្រង់ជិវិត និងសុខភាព។
ប៉ុន្មានថ្ងៃមុន ខ្ញុំបានផុសនៅលើបណ្តាញសង្គមរបស់ខ្ញុំថា សែនក្រអូបជួយបង្កើនសម្រស និងការគិត ដោយបានភ្ជាប់ជាមួយនិងរូបភាពរបស់ខ្ញុំ រូបថតនោះក៏ជាធម្មជាតិដែរ។ ការផុសរបស់ខ្ញុំហាក់បីដូចជាលេងសើចមែន និងមានបងប្អូនខ្លះខំមិនថា អីដល់ម្លឹងផង ក្នុងនាមជាអ្នកលក់អង្ករសែនក្រអូប សូមថ្លែងអំណរគុណដ៏ជ្រៀលជ្រៅចំពោះការខំមិនទាំងអស់។
អាហាររូបត្ថម គឺជាសារធាតុចិញ្ចឹមសំខានៗ ចាំបាច់បំផុតសំរាប់ទ្រទ្រង់រាង្គកាយ និងសុខភាពរបស់មនុស្ស។ សារធាតុចិញ្ចឹមទាំងនោះមានដូចជា៖ កាបូអ៊ីដ្រាត ហ្វែត ហ្វាយបឺ ប្រូតេអ៊ិន និងមីនឺរាល សារធាតុទាំងប្រាំមួយមុខដូចបានរៀបរាប់នេះ គឺជាអាហាររូបត្ថម។
ប្រសិនបើការទទួលទាន/ហូប មានអាហាររូបត្ថមគ្រប់គ្រាន់នោះ គឺមានសម្រស់ស្អាត និងការគិតយ៉ាងល្អពិតប្រកដ។
ប្រសិនបើទទួលទាន/ហូបចំណីអាហារណាដែលពុំមានអាហាររូបត្ថមទេ សម្រសក៏អន់ថយពីមួយថ្ងៃទីមួយថ្ងៃ រីឯខួរក្បាលក៏គ្មានអត្ថភាពក្នុងាការគិតដែរ ថ្ងៃណាមួយអាចគ្រោះថ្នាក់ដល់ជិវិត។ សូមអរគុណ

Sunday, August 5, 2018

ការដាំវ៉ាណ្ណីឡា

ការដាំវ៉ាណ្ណីឡា
ស្ងាត់ៗ កញ៉្ញា ឡាណា គឺជាជនជាតិបារាំង បានចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងបានដាំ វ៉ាណ្ណីឡា នៅក្នុងទឹកដីនៃខេត្តកោះកុង

តើការដាំដើមវ៉ាន្នីឡាមានការរីកចំរើនយ៉ាងណា និងមានតម្លៃយ៉ាងណា?
វ៉ាន្នីឡាជាដំណាំម៉្យាងរៀងដូចផ្កាអ័រគឺដេ និងក្លិនក្រអូប មានមនុស្សច្រើនណាស់បានស្គាល់តែក្លិន មិនស្គាល់ដើម។ ការដាំដើមវ៉ាន្នីឡាក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានការជួយសម្រួលគ្រាប់បែបយ៉ាងពីថ្នាក់ដឹកនាំកំពូលៗ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងអគ្គនាយកដ្ខានគយ និងរដ្ឋាករកម្ពុជា។ ក្នុងរយះពេលតែរយះពេលដ៏ខ្លីសោះការដាំវ៉ាន្នីឡារបស់កញ៉្ញា ឡាណា បានចំនួន ៥០០០ ដើម ជាចំនួនដ៏ច្រើនដែលខ្ញុំមិននឹកស្មានដល់។ វ៉ាន្នីឡា គឺជាទំនិញដែលមានតម្លៃថ្លៃដែលយើងមិននឹកស្មានដល់ គ្រាប់វ៉ាន្នីឡាមួយគីឡូមានតម្លៃចាប់ពី250-500 ដុល្លារអាមេរិក។ តម្លៃនេះគឺជាតម្លៃមួយដ៏ល្អសំរាប់វិស័យកសិកម្មដែលជនជាតិយើងភាគច្រើនមិនបានដឹង រួមបញ្ជូលទាំងខ្ញុំផងដែរ។
នៅពេលដ៏ខ្លីខាងមុខ ខ្ញុំនិងទៅលេងចំការវ៉ាន្នីឡា របស់កញ៉្ញា ឡាណាម្តងទៀត ដូច្នេះនរណាដែលចូលចិត្តផ្នែកកសិកម្មគួររួមដំណើរកំសាន្តជាមួយខ្ញុំ ដើម្បីសួរសុខទុក្ខ និងរបៀបនៃការដាំដើមវ៉ាន្នីឡា។

Vanilla bean
Vanilla use

សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...