Monday, February 5, 2018

ស្រូវ សែន ក្រអូប

ស្រូវសែន ក្រអូប
ខ្ញុំសូមជំរាបទៅបុរសម្នាក់ដែលបានប្រាប់ខ្ញុំថា អង្ករសែន ក្រអូប ជាអង្ករដែលពេញនិយមនៅសហគមន៏ អីឡូវអង្ករនេះបានពានរង្វាន់ជាអង្ករដ៏ល្អជាងគេថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៧

I would like to inform a man who told me that Sen Kra-Ob rice is more popular using in the EU kitchen, now it won the national best rice award in 2017 

Sunday, February 4, 2018

អង្ករសែន ក្រអូប ដែលឈ្នះពានរង្វាន់ថ្នាក់ជាតិជាអង្ករដ៏ល្អជាងគេប្រចាំឆ្នាំ ២០១៧ និងឈានចូលទីផ្សារសិង្ហបុរី ក្រោមម៉ាកយីហោរបស់កម្ពុជាទាំងស្រុង

អង្ករសែន ក្រអូប ដែលឈ្នះពានរង្វាន់ថ្នាក់ជាតិជាអង្ករដ៏ល្អជាងគេប្រចាំឆ្នាំ ២០១៧ និងឈានចូលទីផ្សារសិង្ហបុរី ក្រោមម៉ាកយីហោរបស់កម្ពុជាទាំងស្រុង ។
យោងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងតាមរយះសភាពាណិជ្ចកម្មកម្ពុជាដែលដឺកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានទទួលជួបគណះប្រតិភូមួយក្រុមអញ្ចើញមកពីសកលវិទ្យាល័យ NUSS នៃប្រទេសសិង្ហបុរី ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា ។ ក្នុងឪកាសដ៏មហាកិត្តិយសខ្ញុំបាទឈ្មោះ យ៉ន សុវណ្ណ ជាមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយឯកឧត្តម សុខ ពុទី្ធវុធ ត្រូវបានអញ្ចើញចូលរួមក្នុងកម្មវិធីនៃជំនួបពាណិជ្ជកម្មនោះដែរ ឆ្លៀតក្នុងឪកាសនៃជំនួបនោះខ្ញុំបាទបានណែនាំជូនគណះប្រតិភូNUSS អំពីគុណភាពនៃអង្ករសែន ក្រអូប និងអត្ថប្រយោជន៍នៃការទទួលទានអង្ករសែន ក្រអូប ។ ក្នុងចំណោមគណះប្រតិភូចំនួន ៣៥ នាក់ ដែលដឹកនាំដោយលោក Mr. Soh Yida ។ ក្នុងចំណោមគណះប្រតិភូទាំង ៣៥ នាក់ មានពីរនាក់មានចំណាប់អារម្មណ៍ខ្លាំងណាស់ចំពោះអង្ករសែន ក្រអូប ដែលបានណែនាំ ជាលទ្ធផលចុងក្រោយមានសមាជិកម្នាក់នៃគណះប្រតិភូដែលបានទទួលអង្ករតែ ៧០០ ក្រាម សំរាប់ជាអនុស្សាវរីយ៍ បានសរសេរអ៊ីម៉ែលមកប្រាប់អំពីគុណភាព និងចាប់ឪកាសសុំធ្វើជាតំណាងលក់ និងនាំអង្ករសែន ក្រអូបនេះទៅក្នុងប្រទេសសិង្ហហបុរី ក្រោមស្លាកសញ្ញាអង្ករសែន ក្រអូបទាំងស្រុង  ដែលបានទទួលពានរង្វាន់ថ្នាក់ជាតិថ្មីៗ នេះ ។

តើអ្នកតំណាងជានរណា? គឺជាលោកស្រី Sandra ជានាយិកាផ្នែកហិរញ្ញវត្ថុមួយនៅក្នុងប្រទេសសិង្ហបុរី គាត់និងប្រើសញ្ញាបត្រ CPA និង FMCG⁣ (Fast Movement Consumer Goods)  និងបទពិសោធន៍របស់លោក យ៉ន សុវណ្ណនៅក្នុងឧស្សាហកម្មជួញដូរអង្ករដើម្បីបង្កើតអាជីវកម្មពិសេសមួយដែលមានឯកទេសក្នុងអង្ករសែន ក្រអូប ។ Sandra មានទំនុកចិត្តលើគុណភាពនៃផលិតផលរបស់ក្រុមហ៊ុន Bayond Cereal Co. Ltd ទើបតែឈ្នះពានរង្វាន់អង្ករជាតិល្អបំផុតនៅឆ្នាំ 2017 ក្នុងឪកាសនៃមហាសន្និបាតឆ្នាំ ២០១៦-២ឥ១៧ និងលើកទិសដៅឆ្នាំ ២០១៨ ។ ដូច្នេះសូមកសិករ ប្រជាជនឋកម្ពុជាគ្រប់រូបនិងជាពិសេសគឺសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជាមេត្តាចូលរួមអបអរសាទរទាំងអស់គ្នា ។ 



សមាជិកពេញសិទ្ធិ ISO

 សេដ្ឋកិច្ចនៃតំបន់ Lancang-Mekong ពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ដែលជួយដល់ជីវភាពរស់នៅរបស់ប្រជាជនជាង 60%។  ដោយភាគច្រើនចូលរួមក្នុងផលិតកម្មខ្នាត...